ផ្សព្វផ្សាយអោយ មហាជនយល់ដឹង ពីវឌ្ឍនភាពនិង បច្ចុប្បន្នភាពនៃ វិស័យប្រេងកាត នៅកម្ពុជា

(ខេត្តបន្ទាយមានជ័យ)៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយ មន្ទីរជំនាញ អាជ្ញាធរដែនដី ក៏ដូចគ្រឹះស្ថានសិក្សា និងផ្នែកឯកជន បានបង្កើនការផ្សព្វផ្សាយ ដល់មហាជនយល់ ដឹងពីវឌ្ឍនភាពនិង បច្ចុប្បន្នភាពនៃ វិស័យប្រេងកាត នៅកម្ពុជា ។

នេះជាខេត្តទី៤ដែល ទទួលនូវសិក្ខា សាលផ្សព្វផ្សាយស្តី ពីបច្ចប្បន្នភាពនៃ វិស័យប្រេងកាត នៅកម្ពុជាកាលពីថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០១៩។

លោកសុត វឌ្ឍនា ប្រធានមន្ទិររ៉ែ និងថាមពលខេត្ត បន្ទាយមានជ័យនិយាយ ថាកម្មវិធីមានសារៈ សំខាន់ដើម្បី ឲ្យមហាជន ប្អូននិស្សិត សិស្ស យុវជននៅក្នុង ខេត្តក៏ទទួលបានការ យល់ដឹងពីវឌ្ឍនភាព និងបច្ចុប្បន្នភាពនៃ វិស័យប្រេងកាតនៅ កម្ពុជាដែលជាទស្ស វិស័យមួយរបស់រាជ រដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ជាតិផងដែរ។

ចំណេកលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត បន្ទាយមានជ័យវិញ សង្ឃឹមថា សិក្ខាសាលានេះនឹង ផ្តល់ការយល់ដឹង កាន់តែទូលំទូលាយថែម ទៀតលើការងារដែល រាជរដ្ឋាភិបាល លើគ្រប់វិស័យ ពិសេស គឺវិស័យ ប្រេងកាតនេះ ។

លោកស្រ៊ាង សំណាង អនុប្រធាននាយក ដ្ឋានជម្រុញនិងអភិវឌ្ឍ ធនធនប្រេងកាតនៃ អគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាម ពលបាននិយាយថា បំណងនៃសិក្ខាសាលា ផ្សព្វផ្សាយស្តីពីបច្ចុប្បន្ន ភាពនៃវិស័យ ប្រេងកាតនៅកម្ពុជា ដែលធ្វើនេះគឺចង់ ឲ្យលោកគ្រូអ្នកគ្រូ និស្សិតសិស្ស យុវជន មហាជននិង ប្រជាជនបាន យល់ដឹងពីវឌ្ឍន ភាពនិងបច្ចុប្បន្ន ភាពនៃវិស័យប្រេង កាតនៅកម្ពុជា យុទ្ធសាស្ត្រគ្រប់ គ្រងធនធាន ប្រេងកាត ការវិវត្តិន៍នៃការ តាក់តែងច្បាប់ប្រេង កាតនិងយន្តការលើក កម្ពស់ការចូលរួម និងផ្សព្វផ្សាយ ព៍ត័មានធនធន ប្រេងកាត។

លោកបានពន្យល់ថា ធនធានប្រេងកាត គឺជាដើមទុនដ៏មាន តម្លៃរបស់ជាតិសម្រាប់ លើកការជម្រុញ និងភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចផល ប្រយោជន៍យូរអង្វែង របស់ជាតិនិងលើក កម្ពស់កម្រឹតជីវភាព ប្រជាជន ។

ក្រសួងរ៉ែនិងថាមពលនឹង រៀបចំគោលនយោ បាយជាតិប្រេងកាត និងដាក់ចេញផែនការ សកម្មភាព សម្រាប់អនុវត្ត នៅឆ្នាំ២០២០ ជាមួយអាទិភាព ៥យុទ្ធសាស្ត្រទី១ ការកសាងច្បាប់ និងលិខិតបទដ្ឋាន គតិយុទ្ធ ទី២កសាងសមត្ថភាព និងពង្រឹងស្ថាប័នកិច្ច ទី៣ ការបង្កើនចំណូពី វិស័យប្រេងកាត ទី៤ការលើកកម្ពស់ ឧស្សាហកម្ម គាំទ្រផ្នែកសេវាកម្ម បច្ចេកវិទ្យានិងផលិត ផលក្នុងស្រុក និងទិ៥ ការជម្រុញភាពទយល ខុសត្រូវសង្គម និងបរិស្ថានក្នុង ប្រតិបត្តិការប្រេងកាត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *