មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី ក្រោមឱវាទ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ

កំពង់ធំ ÷នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ {សោម ស៊ុន} មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីទ្រទ្រង់កម្មវិធីឧបត្ថម្ភសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩  និងដំណើរធម្មយាត្រា ទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា . នេប៉ាល់ ដែលពិធីបុណ្យនេះប្រារព្ធនៅវត្តពាមមេត្រី ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ {សោម ស៊ុន} បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូធម្មកវីវង្សាចារ្យ  {ឡាន់ សុមនោ} ព្រះចៅអធិការវត្តពាមមេត្រី និងគណៈកម្មាធិការអាចារ្យ  ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត  ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងបាននូវសមិទ្ធផលជាច្រើននៅក្នុងទីអារាមនៃវត្តពាមមេត្រីនេះ ព្រមទាំង បានប្រគេនបច្ច័យជាផ្កាប្រាក់សាមគ្គី ចំនួន៣លានរៀល ចូលរួមក្នុងបុណ្យផ្កាប្រាក់សាមគ្គីនេះ ដើម្បីទ្រទ្រង់កម្មវិធីឧបត្ថម្ភសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ និងដំណើរធម្មយាត្រា ទៅកាន់ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា នេប៉ាល់។

ព្រះគ្រូធម្មកវីវង្សាចារ្យ  {ឡាន់ សុមនោ} ព្រះចៅអធិការវត្តពាមមេត្រី បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ {សោម ស៊ុន} និងលោកជំទាវ ព្រមទាំងសហការីទាំងអស់  ដែលតែងតែជួយជ្រោមជ្រែងក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្ត  និងបានសូមជូនពរដល់នាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លាតទៀតឡើយ៕ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *