កាសុីណូ”កាឡាក់សុីជ្រៃធំ Galaxy “ស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នៅតែបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងគគ្រឹកគគ្រេងគយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់…!!!

ខេត្តកណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ចំណុចអោយ មន្រ្តីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្រ្កាបរាល់ល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសអោយខានតែបានមិនអនុញ្ញាតអោយពល រដ្ឋខែ្មចូលលេងល្បែងឡើយ។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បណ្តោយអោយម្ចាស់ កាស៊ីណូ “កាឡាក់សុីជ្រៃធំ GaIaxy” បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរីជល់មាន់ បៀ អា ប៉ោង យូគី ខុសច្បាប់គគ្រឹកគគ្រេង អនាធិបតេយ្យ។
ប្រភពពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាបានអោយដឹងថា ម្ចាស់កាស៊ីណូ”កាឡាក់សុីជ្រៃធំ GaIaxy ” កៀងគរប្រមូលពលរដ្ឋខ្មែរ មកតាមបណ្ដាខេត្តនានាអោយមកចូលលេងល្បែងសុីសងខុសច្បាប់ យ៉ាង ពេញបន្ទុកមកចាក់ភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លារ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងកង រំពងធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភនិងភ័យខ្លាចនូវបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលូច.ចោរប្លន់. ចោរ ឆក់.ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែង សុីសងនេះឯង។ ចំណែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្ដាលនាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកអោយម្ចាស់កាសុីណូ”កាឡាក់សុីជ្រៃធំ Galaxy” បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់អនុញ្ញាត ។ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ នីតិកាលទី៧ និងលោកសន្តិតបណ្ឌិត សុខ ផល រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំងកាស៊ីណូ “កាឡាក់សុីជ្រៃធំ Galaxy” ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគគ្រឹក គគ្រេងរាល់ថ្ងៃផ្ទុយពីច្បាប់អនុ ញ្ញាតនោះផង។
ដូច្នេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលនិង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រួមទាំងលោក សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល មេត្តាចុះទប់ ស្កាត់បង្ក្រាបទីតាំងបន ល្បែង ស៊ីសងជល់មាន់ បៀ អាប៉ោង យូគីខុសច្បាប់ជ្រកក្រោមស្លាក កាស៊ីណូ”កាឡាសុីជ្រៃធំ Galaxy” មួយកន្លែងនេះដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់អោយមានប្រ សិទ្ធភាពស្របតាមគោលន យោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង។ ព្រោះថាម្ចាស់ទីតាំងកាសុីណូ “កាឡាក់សុីជ្រៃធំ Galaxy” បើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងរំលោភច្បាប់អនុញ្ញាតហើយទាន៕មានត

You might like

Leave a Reply

Your email address will not be published. Required fields are marked *