ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ករណីកាប់ឆ្ការគាស់ ឈូសឆាយ ព្រៃលិចទឹក ខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះឃាត់ខ្លួន បានជនសង្ស័យ៤នាក់ រួមជាមួយត្រាក់ទ័រ ចំនួន៤គ្រឿង និងម៉ូតូ១គ្រឿង ពាក់ព័ន្ធករណី កាប់ឆ្ការគាស់ ឈូសឆាយ ព្រៃលិចទឹក ខុសច្បាប់  កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបាត់ដំបង បានឲ្យដឹងថា យោងតាមបទ បញ្ជារបស់ សម្តេចតេជោ ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជាបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជា ការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងក្រោយ ទទួលព័ត៌មាន លោកបញ្ជាឲ្យលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ ព័ត៌មានសន្ដិសុខ ដឹកនាំកម្លាំងចុះ អនុវត្តបង្រ្កាបករណី កាប់ឆ្ការគាស់ឈូស ឆាយព្រៃលិចទឹក ខុសច្បាប់។

លោកវរសេនីយ៍ឯក ហួត សុភាព បាបញ្ជាក់ថា ការចុះបង្រ្កាបករណី បទល្មើសជាក់ស្តែង ដែលជនសង្ស័យ កំពុងធ្វើសកម្មភាព កាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹក ចំនួនសរុប ៣៩.០៧ហិកតា (ក្នុងនោះដីតំបន់២ ចំនួន២៩.៩៨៨ហិកតា និងដីតំបន់៣ ចំនួន៩.០៨២ហិកតា)។

ជនសង្ស័យទី១៖ឈ្មោះ ឯម ប៊ុនថន អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ដំបង (មេក្លោង), ទី២៖ឈ្មោះ ជឿន រ៉ា អាយុ៤៧ឆ្នាំ (ស៊ីឈ្នួលបើក ត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន), ទី៣៖ឈ្មោះ យួង អឿត អាយុ៥០ឆ្នាំ (ស៊ីឈ្នួលបើក ត្រាក់ទ័រឲ្យឈ្មោះ ឯម ប៊ុនថន) រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ និងទី៤៖ឈ្មោះ ប៉ាន់ ភន អាយុ៤០ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ (ត្រាក់ទ័រផ្ទាល់ ខ្លួនស៊ីឈ្នួលទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ ឲ្យឈ្មោះ ឯម ប៊ុនថន)។

បន្ទាប់ពីបានឃាត់ ខ្លួនជនសង្ស័យ ទាំង៤នាក់ និងរឹបអូសបាន វត្ថុតាង នាំយកមកទី បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងធ្វើកំណត់ហេតុសាកសួរ និងចម្លើយសារភាពមក ការិយាល័យជំនាញ បានកសាងសំណុំរឿង ប្រគល់ឲ្យរដ្ឋបាល ព្រៃឈើ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *