លោកជំទាវ អភិបាលខត្តប៉ៃលិនបានប្រកា សផ្ដល់ការងារនិងប្រាក់ខែដូចនៅថៃ ព្រម ធានាសុវត្តិភាព កក់ក្ដៅ ជូនប្រជាពលរដ្ខ

ប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រលប់ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាស​​ផ្តល់​ការងារ និងប្រាក់ខែដូច​នៅប្រទេសថៃ សម្រាប់ពលរដ្ឋខ្មែរ ដែល​ចង់រកការងារធ្វើ​។ លោកជំទាវបានមានប្រសាសន៍ថា÷ អភិបាលខេត្តជាប់ព្រំដែនថៃ ក៏បានធានាសុវត្ថិភាពកក់ក្តៅដល់​ពល​រដ្ឋខ្មែរ ដែល​​ធ្វើការងារនៅប៉ៃលិន ដោយមិនចាំបាច់ចំណាកស្រុក ឆ្លងដែន​ ទៅរកការងារធ្វើ​នៅទឹកដី​។ លោកស្រី បាន ស្រីមុំ បានប្រកាសថា ÷«នាងខ្ញុំ សូមជូនដំណឹងចំពោះពុកម៉ែបងប្អូន ដែលមាន​គោល​បំណង ស្វែងរកការងារក្នុងស្រុក ឬ​ក្នុងខេត្តប៉ៃលិន មិនចាំបាច់ធ្វើចំណាកស្រុក ដោយ​ទទួលបានប្រាក់បៀវត្សរ៍ ដូចការងារចំណាក​ស្រុក ធានាមានសុវត្ថិភាពកក់ក្តៅ ជួបជុំគ្រួសារ: – ក្រុមហ៊ុន ឯកជន ផ្នែករដ្ឋបាល ២នាក់ – ជំនួយការ ២នាក់ (ស្រី-ប្រុស) – ការងារមេផ្ទះ លក្ខណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។ – កំលាំងប្រមូលផលកសិកម្ម ជាច្រើននាក់ – មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ ២នាក់ ( ស្រី-ប្រុស )។ សូមទំនាក់ទំនងលេខ : 070338337 និង​098313344»។​ លោកស្រីអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ បងប្អូនកូនក្មួយគ្រប់ស្រទាប់​វណ្ណៈមានគោលបំណងស្វែងរកការងារ អាចទំនាក់ទំនង តាមលេខដាក់ជូនខាងលើ នាងខ្ញុំ និង សហការី នឹង​ជួយជ្រុមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ដោយទទួលបានប្រាក់បៀ​វត្សរ៍​សមរម្យ ដោយមិនចាំបាច់លំបាកធ្វើចំណាកស្រុកឡើយ។ សូមបញ្ជាក់បងប្អូន មិនតំរូវការបង់​សេវាអ្វីឡើយ។ ក្រុមយើងខ្ញុំ ជួយសម្របសម្រួលដោយឥតគិតថ្លៃ។ ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *