លោកឧត្តមេសនីយ៍ទោ សាត គឹម​សាន និងជា​ប្រធា​ន​គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាបានអញ្ជេីញដឹកនាំកងកម្លាំងនគរ​បាល​ គោរពវិញ្ញាណក្ខន្ធ​ និងនាំ​យកថវិកាសមាគមមិត្តនគរ​បាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួ​សារ​សព..!!

បាត់ដំបង÷ព្រឹកថ្ងៃអង្គារ ទី៦ ខែ កញ្ញា​ ឆ្នាំ២០​២​២ លោកឧត្តមេសនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់​ដំបង និងជា​ប្រធា​ន​គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរ​បា​ល ខេត្តបាត់ដំបង បានអញ្ជេីញដឹកនាំកងកម្លាំងនគរ​បាល​ គោរពវិញ្ញាណក្ខន្ធ​ និងនាំ​យកថវិកាសមាគមមិត្តនគរ​បាលជាតិ កម្ពុជាប្រគល់ជូនដល់ក្រុមគ្រួ​សារ​សព លោក​ប៉ែន​ រិទ្ធី​ អតីតស្នង​ការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ​ដែលលោក​បានទទួ​លមរណ​ភាព កាលពីរាត្រីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០​២២ វេលាម៉ោង០៣ៈ០០នាទី​ទៀបភ្លឺឈា​ន​ចូលថ្ងៃទី៤ ខែ​ កញ្ញា ឆ្នាំ​២០​២២ ដោយរោគាពាធ  ក្នុងជន្មាយុ ៦៦​ឆ្នាំ​ ហេីយសពកំពុងតម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិដង្កោទា​ប​ សង្កាត់​ទួលតាឯក ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។​ -ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំងបាននាំយកថវិកាមួយចំនួន ដែលបានមកពីបងប្អូនក្នុងការិយាល័យ ចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារសពនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *