ខេត្តបន្ទាយមានជ័យ ការដេញភាស៊ីផ្សារឆ្នាំ ២០២២ មានចំនួន៥ផ្សារ ១ផ្សារចំការគ ២ផ្សារស្វាយចេក ៣ផ្សារថ្មពួក ៤ផ្សារស្រុកភ្នំស្រុក ៥ផ្សារសួនកុមារខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ដំណើរការនិតិវិធី នៃការដេញថ្លៃភាស៊ី គ្រប់ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២២ បានចាប់ផ្តើមដេញ ប្រក្រតីដូចរាល់ឆ្នាំដែរ នៅព្រឹក ថ្ងៃទី២៨ខែ ធ្នូ ឆ្នាំ ២០២១ ហើយការដេញ ភាសីុផ្សារឆ្នាំ ២០២២នេះ មានចំនួនផ្សារ៥ ចូលដេញថ្លៃទី ១/ក្រុមហ៊ុនព្រមទទួល យកតម្លៃមូលដ្ឋាន ភាសីុផ្សារចំការគ ៨៥.៥០០.០០០រៀល ក្នុងរយៈពេលពេញ១ឆ្នាំ ២/ក្រុមហ៊ុនព្រមទទួលយក តម្លៃមូលដ្ឋាន ភាសីុផ្សារស្វាយចេក ៧០០.០០០រៀល ក្នុងរយៈពេលពេញ១ឆ្នាំ ៣/រដ្ឋបាលស្រុកថ្មពួក ព្រមទទួលយកតម្លៃ មូលដ្ឋានភាសីុផ្សារថ្មពួក ៥០០.០០០រៀល ក្នុងរយៈពេលពេញ១ឆ្នាំ ៤/រដ្ឋបាលស្រុកភ្នំស្រុក ព្រមទទួលយក តម្លៃមូលដ្ឋានភាសីុផ្សារ ស្រុកភ្នំស្រុក ២០០.០០០រៀល ក្នុងរយៈពេល ពេញ១ឆ្នាំ ៥/រដ្ឋបាលខេត្តបន្ទាយ មានជ័យព្រមទទួលយក តម្លៃមូលដ្ឋានភាសីុផ្សារ សួនកុមារខេត្តបន្ទាយមានជ័យ ស្រុកភ្នំស្រុក ៤. ០០០.០០០រៀល ក្នុងរយៈពេលពេញ១ឆ្នាំ ។

ដោយមានអ្នកចូលរួម លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ លោកបឹងគឹម សឹង ប្រធានមន្ទីរ សេដ្ឋកិច្ចហិរញ្ញវត្ថុខេត្ត និងអ្នកចូលរួមដេញភាសុី ជាច្រើននាក់ នៅក្នុងសាល ប្រជុំមន្ទីរហិរញ្ញវត្ថុ ។

លោកបឹង គឹមសឹង បានមានប្រសាសន៍ ឲ្យដឹងថាការដែល មន្ទីរដាក់ឲ្យដេញ ថ្លៃភាស៊ីគ្រប់ប្រភេទ អាជីវកម្មសម្រាប់ឆ្នាំ ២០២២នៅខេត្ត បន្ទាយមានជ័យ ពិសេសលើផ្សារ និងទីតាំងអាជីវកម្ម ដើម្បីកុំឲ្យបាត់មូលដ្ឋាន អាជីវកម្មរដែល គ្រប់គ្រង់ផ្ទាល់ដោយរដ្ឋ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំឲ្យខូចមុខមាត់ ស្រុកក្រុងផងដែរ ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា មូលដ្ឋានអាជីវកម្មដែល ជារបស់រដ្ឋនិងគ្រប់ គ្រងការប្រមូល ភាសុីដោយរដ្ឋនោះ មានទំហំទឹកប្រាក់តិចតួច មូលដ្ឋានអាជីវកម្ម ដេញថ្លៃមានដូចជា ផ្សារនៅស្រុក ភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារ ចម្ការគ ក្រុងសិរីសោភ័ណជាដើម ហើយរាប់សិបកន្លែងទៀត ត្រូវបានប្រគល់ឲ្យ ឯកជនវិនិយោគ។

លោកង៉ោម៉េងជ្រួន តំណាងឲ្យលោក អ៊ុំរាត្រីអភិបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈ កម្មការដេញថ្លៃភាសុី គ្រប់ប្រភេទអាជីវកម្ម ខេត្តបានណែនាំឲ្យ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុខេត្តមានការដេញ ថ្លៃលើកទី២នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ ពោលគឺនិតិវិធីនេះ ស្របតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថនិងសេចក្តី ជូនដំណឹងស្តីពីការ ដាក់ឲ្យដេញថ្លៃ របស់រដ្ឋបាលខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *