មេខ្យល់៦នាក់ពា់ព័ន្ធ នាំមនុស្សទៅរក ការងាធ្វើនៅ ប្រទេសថៃ ដោយមិនស្របច្បាប់ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់៦នាក់ពា់ព័ន្ធនាំ មនុស្សទៅរកការងាធ្វើ នៅប្រទេសថៃ ដោយមិនស្រប ច្បាប់ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់ឲ្យដឹថាមេខ្យល់ទាំង៦នាក់ មានឈ្មោះ ១/ផុន សុហុង ភេទប្រុសអាយុ២៥ឆ្នាំ ២/-ប្រាក់ វណ្ណៈ ភេទប្រុសអាយុ៣៦ឆ្នាំ ,៣/វេត សារុំ ភេទប្រុសអាយុ២៦ឆ្នាំ, ៤/កែវ សិរី ភេទប្រុសអាយុ៣១ឆ្នាំ, ៥/លី ប៊ុនថន ភេទប្រុសអាយុ ៣៦ឆ្នាំ ទាំង៥នាក់ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង  ,៦/ម៉ឺន រុន ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកស្រះកែវ ខេត្តស្រះកែវ ប្រទេសថៃ ។

លោកអធិការបាន បញ្ជាក់ឲ្យដឹងបន្ត ថាទាំង៦នាក់ ក្នុងនោះ៥នាក់ ត្រូវបានកម្លាំងនគរបាល ការពារព្រំដែន គោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែតឃាត់ខ្លួ ចំណែក១នាក់ទៀត ត្រូវបានសមត្ថកិច្ច ថៃឃាត់ខ្លួនប្រគល់ នគរបាលការពារព្រំដែន គោកលេខ៩១១ រួចនគរបាលការពារ ព្រំដែនគោកលេខ៩១១ បានបញ្ជូនមេខ្យល់ទាំង៦នាក់ ឲ្យកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿង តាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុង ករណីនាំចេញដោយ មិនស្របច្បាប់ សម្រាប់ឆ្លងដែន។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន បានបញ្ជាក់ថាមេខ្យល់ ទាំង៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិង ការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ហើយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *