ជំងឺកូវីដ.១៩ឆ្លងចូល វត្តព្រះពន្លា  ក្រុងសិរីសោភ័ណ ព្រះសង្ឃ១៥អង្គ និងក្មេងវត្តម្នាក់ កើតជម្ងឺកូវិជ្ជមាន កូវីដ១៩

(ខេត្តបន្ទាយមានជ័យ)៖  វីរុសកូវីដ១៩ បានឆ្លងរាលដាល ចូលដល់ក្នុវត្ត ព្រះពន្លាហើយ ស្ថិតក្នុងភូមិព្រះពន្លាសង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះលទ្ធផល យកសំណាកធ្វើ តេស្តរហ័យរក ឃើញជម្ងឺកូវីដ.១៩ មានមានព្រះសង្ឃ ចៅអធិការ គ្រូសូត្រ និងភិក្ខុសាមណេរ នេន ចាស់ ក្មេងចំនួន ១៥ អង្គ ព្រមទាំង ក្មេង វត្ត ម្នាក់ ផង នេះ បើតាម ការអះអាងរបស់លោក ហ៊ឹ ល រ៉ា យ៉ា អភិបាលក្រុង សសិរីសោភ័ណឲ្យដឹង  នៅ ថ្ងៃទី ១៦  ខែកញ្ញា ឆ្នាំ ២០២១ ។

ចំណែក អាចារ្យវត្ត និង មន្ត្រី សង្ឃ បានឲ្យដឹងថាការឆ្លង កូ វីដ .១៩ ចូលក្នុង វត្ត នេះ កើតឡើង តែ ប៉ុន្មាន ថ្ងៃមុន រដូវ កាន់បិណ្ឌ និង បុណ្យ ភ្ជុំបិណ្ឌ ចូលមក ដល់ ។

ទោះយ៉ាងណា វត្ត នៅ មិនបាន បញបញ្ជាក់ឲ្យច្បាស់ ថា តើ ប្រភព នៃ ការឆ្លង កូ វីដ ចូល វត្ត នៅក្នុង ក្រុង សិរីសោភ័ណ នេះ បាន ឆ្លង ពី ប្រភព ណា មក ទេ ។

នៅ ថ្ងៃទី ១៦ ខែកញ្ញា នេះ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក អភិបាលក្រុង ក៏បាន ទៅពិនិត្យ ដំណើរ ការយក សំណាក និង សួរសុខទុក្ខ ព្រះសង្ឃ អាចារ្យ គណៈកម្មការ តាជី យាយជី ក្មេង វត្ត និង ពុទ្ធបរិស័ទ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *