ជនសង្ស័យ២នាក់ មុខសញ្ញាឆក់ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ តាមសាធារណៈ យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានហើយ !!!!!

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ យ៉ាងសកម្ម តាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវនិង ឃាត់ខ្លួនបានហើយពីយប់ ថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចមុខណ្ឋាគារ ហាក់ហួត១ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អោយដឹងថាជន សង្ស័យទាំង២នាក់ខាងលើដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងទៀតថា កាលពីយប់ថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២១វេលាម៉ោង០៨ និង៤០នាទីនៅ ចំណុចស្ថិតក្នុង ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់ ខាងលើបានជិៈម៉ូតូមួួយគ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ពណ៍ខ្មៅធ្វើ សកម្មភាពឆក់ កាបូបជនរងគ្រោះ ឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពេលជន រងគ្រោះជិៈម៉ូតូជាមួយគូ ដណ្តឹងមកចំណុច កើតហេតុត្រូវជនសង្ស័យ បានឆក់យកកាបូបនិង បើកម៉ូតូគេចខ្លួនបាត់។

ជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងកាបូបលុយមាន ប្រាក់បាតចំនួន៣០០០B (បីពាន់)បាត, ប្រាក់រៀល ចំនួន៥០០០០៛(ប្រាំម៉ឺន)រៀល, អត្តសញ្ញាណប័ណ្ណចំនួន១, កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ពណ៍ស ចំនួន១គ្រឿង, និងសម្ភារៈផ្សេងទៀត។

លុះព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២១ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមក ការិយាល័យនគរបាល យុត្តិធម៍នៃអធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយជួយអន្តរគមន៍ និងចាប់ជនល្មើស។

លោកអធិការក្រុង ប៉ោយប៉ែតបានបន្តរទៀតថា ដោយអនុវត្តន៍ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោសិទ្ធឡោះ ស្នងការនគរបាលខេត្តបន្ទាយមានេជ័យនិងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រមទាំងមានការចូលរួមពីម្ចាស់ផ្ទះដែលមានកាមេរ៉ាសុវត្ថភាពនៅចំណុចកើតហេតុផងនោះទើបកម្លាំងនគរបាលជំនាញស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ខាងលើបានសារភាព ថាខ្លួនពិតជាបានធ្វើ សកម្មភាពឆក់ការបូបជន រងគ្រោះខាងលើនិង ទ្រព្យសម្បត្តិសម្ភារៈ អ្នកដ៏ទៃផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែតកសាងសុំ រឿងបញ្ជូនខ្លួនទៅកាន់ ការិយាល័យជំនាញនៃ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់ ចំណែកទ្រព្យសម្បត្តិដែល កម្លាំងជំនាញដកហូត បានពីជនសង្ស័យនិង បានប្រគល់អោយជន រងគ្រោះវិញផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *