តាំងល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែង នៅក្នុងមូលដ្ឋាន សង្កាត់បឹងត្របែកខណ្ឌចំការមន បើកលេងអនាធិបតេយ្យនៅត្រង់ចំណុចផ្លូវ474 កែងផ្លូវ105.ជាប់លូទឹកស្អុយ ទល់មុខផ្ទះក្រហមបែរជាសម្តកិច្ចមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប…

ភ្នំពេញ÷ សេចក្តីរាយការណ៍ប្រាប់ថាអង្គភាពសារព័ត៌មាន គេហទំព័រប្រមាញ់ជាយដែនធីវី យើងឲ្យដឹងថា! មានបុគ្គលហ៊ានបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ មួយកន្លែង ស្ថិតនៅសង្កាត់បឹងត្របែក.ខណ្ឌចំការមន.ត្រង់ចំណុចផ្លូវ 474 កែងផ្លូវ 105 ជាប់លូទឹកស្អុយទល់មុខផ្ទះក្រហម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅជិតកន្លែងទីតាំងខាងលើ.  បានដាក់ការសង្ស័យ ថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងខុសច្បាប់ មួយកន្លែងនេះ រួចអស់ហើយមើលទៅ ទើបហ៊ានបើកល្បែងសុីសងដូចជា(ជល់មាន់)តាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាចូលលេងយ៉ាងពេញបន្ទុក គ្មានការបង្ក្រាប! ឬទប់ស្កាត់ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី សង្កាត់និងខណ្ឌ របស់ខ្លួនគ្រប់គ្រង បានឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ មួយកន្លែងស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងរលូន តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! នោះទេ។
ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ក៏សំណូមពរទៅដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ  ជាពិសេស ឯកឧត្តម ឃួនស្រេង ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម៕

អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *