លោកមាសញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារស្នើសុំឲ្យអ្នកសារព័ត៌មានកែតម្រូវអត្ថបទ បន្ទាប់ពីអ្នកសារព័ត៌មានបានផ្សព្វផ្សាយរឿងពិតវគ្ក២

ព្រះវិហារ÷ បើយោងតាមសំណេររបស់ លោកមាសញឹម ខ្ញុំអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារតាមរយៈតេឡេក្រាមឆ្លងឆ្លើយជាមួយក្រុមអ្នកសារព័ត៌មានយើង ឱ្យ កែ តម្រូវអត្ថបទទាក់ទិនទៅនឹងដីសហគមន៍ថាមិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោក តើរឿងនេះនឹងក្លាយទៅជាយ៉ាងណាវិញ?

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានចុះប្រមាញ់ទីតាំងភូមិសាស្ត្រឈូសឆាយទន្រ្ទានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យនៅលើដីព្រៃរបស់រដ្ឋ មើលទៅគួរឱ្យ សោកស្ដាយ ចង់ស្រក់ទឹកភ្នែកព្រោះដើមឈើតូចៗនិងធំត្រូវបានដួល រលំហិនហោចដោយសារ ឈ្មួញខិលខូចបំភ្លេចបំផ្លាញក្នុងមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ។ហេតុការណ៍ដែលឈូសឆាយខាងលើនេះស្ថិតនៅក្នុងភូមិសង្កែឃុំសង្កែមួយស្រុកឆែបខេត្តព្រះវិហារ រាប់រយហិតាដែលបុគ្គលឈ្មោះ ប៊ុត ខឿត ជាម្ចាស់គ្រឿងចក្រត្រាក់ទ័រ ចូលឈូសឆាយបំភ្លេចបំផ្លាញដីព្រៃនៅក្នុងសហគមន៍សង្កែ ដែលអ្នកក្រុមសារព័ត៌មានយើងប្រមាញ់រូបភាពបានទាំងពេលយប់និង ពេលថ្ងៃផងដែរ។

តើលោកមាសញឹមជាអ្នកណាបានជាហ៊ានឆ្លើយជាមួយក្រុមអ្នកសារព័ត៌មានឲ្យកែ តម្រូវដោយមិនមានឯកសារភ្ជាប់និងវត្ថុតាងផ្សេងៗដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងបន្ថែម ក្នុងនាមជាមន្ត្រីជំនាញ ជាអនុប្រធានបរិស្ថានខេត្តមួយទាំងមូល ខ្វះការយល់ដឹងពីប្រព័ន្ធរដ្ឋបាលច្បាប់ក្នុងការស្នើសុំឲ្យអង្គភាពអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងការ កែតម្រូវ។

ការឆ្លើយដោះសារយករួចខ្លួនក្នុងនាមជាមន្ត្រីតើសាកសមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋការពារទ្រព្យសម្បត្តិរដ្ធ ដែរឬទេ ឬមួយលោកមាសញឹមត្រូវថ្នាំសណ្ដំរបស់ម្ចាស់ត្រាក់ទ័រដែលធ្វើការឈូសឆាយតន្រ្ទានដីព្រៃដែលជាសម្បត្តិរដ្ឋទាំងយប់ ទាំងថ្ងៃ នោះហើយមើលទៅ។

អង្គភាពអ្នកសារព័ត៌មានយើងសូមបើកបង្ហាញឯកសារដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានខេត្តព្រះវិហារ។ដើម្បីដាក់សំណួរចំៗទៅលោកមាសញឹម ថាតើលោកបានសិក្សាប្រព័ន្ធច្បាប់ដែរឬទេ?

បើយោងតាមអនុក្រឹត្យលេខ១៧៤អនក្រ.បកចុះថ្ងៃទី១៧ខែ កក្កដាឆ្នាំ២០២៣ហត្ថលេខានិងត្រា នាយករដ្ឋមន្ត្រី ហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយ ហើយមុននិង លោកឆ្លើយគួរតែសិក្សាឡើងវិញទាក់ទិននឹងរឿងឯកសារ កុំឮតែគេថា បំពានការពិតខ្វះការទទួលខុសត្រូវក្នុងនាមជាមន្ត្រី។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លងបញ្ចាំងរិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *