ឪពុកចុងរំលោភកូនស្រី បានពីរដងខណះប្រពន្ធទៅធ្វើការរោងចក្រ

(ខេត្តបាត់ដំបង)៖ បុរសល្មោភកាមម្នាក់ ដែលជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីត្រូវប្រពន្ធរបស់ខ្លួន ដាក់ពាក្យប្តឹងពីបទ រំលោភសេពសន្ថវៈ មាន ស្ថាន ទម្ងន់ទោស ទាក់ទង នឹង ជនរងគ្រោះ ដែលជា អនីតិជន។

យោង ពាក្យបណ្ដឹង របស់ ឈ្មោះ អ ស ម ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅ ស្រុក មោងឫស្សី ខេត្តបាត់ដំបង កាលពី ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ បានមក ដាក់ពាក្យ បណ្តឹង ប្ដឹង លើ ឈ្មោះ វ៉ាង សីហា ក់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ស្រុក មោងឫស្សី ( ត្រូវជា ប្តី ចុង ) ថា បាន ចាប់រំលោភ លើ កូនស្រី របស់ខ្លួន ឈ្មោះ ស ស ល អាយុ ១៣ ឆ្នាំ រស់នៅក្នុង បន្ទុក នៅ ស្រុក មោងឫស្សី បាន សម្រេច ចំនួន ០២ លើក ។

ក្រោយពី សមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន រួចមក ជនសង្ស័យ បាន សារភាពថា នៅពេលដែល ប្រពន្ធ របស់ខ្លួន ទៅ ធ្វើការ នៅក្នុង រោងចក្រ កាត់ដេរ នាទី ក្រុងភ្នំពេញ ដោយ ទុក កូនស្រី ឲ្យ នៅ ជាមួយ បង ធម៌ រួចមក ខ្លួន ក៏បាន លួងលោម ឲ្យ កូនស្រី មក ដេក ផ្ទះ វិញ ដោយបាន ល្បួង រំលោភ បានសម្រេច ចំនួន ២ លើក នៅ លើក ទី ១ គឺ នៅក្នុង ខែសីហា ឆ្នាំ ២០២១ វេលា ម៉ោង ១២ យប់ នៅ នឹង ផ្ទះ របស់ខ្លួន និង លើក ទី ២ កាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ វេលា ម៉ោង ១១យប់ ចំណុច កន្លែង ដដែល។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន ឃាត់ខ្លួន ជា បណ្តោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ស្រុក មោងឫស្សី  ដើម្បី កសាង សំណុំរឿង បញ្ជូន តាម នីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *