លោក ជំទាវ អភិបាលខេត្តប៉ៃលិន ចុះរៀបចំទីតាំង អគាររបស់រដ្ឋចំនួន៤ទីតាំង រួមនឹងគ្រែពេទ្យ ចំនួន៨០០ ជាកន្លែងសម្រាប់ធ្វើ មណ្ឌលចត្តាឡីស័ក្ក តាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ ស្កាត់ការរាល ដាលនូវជំងឺកូវិដ១៩

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃខណៈអភិបាល ខេត្តប៉ៃលិន និងជាប្រធានគណ កម្មាធិការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ខេត្ត និងឯកឧត្តម សៅសារ៉ាត់ អ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ មកពីមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត ចុះពិនិត្យមើលមណ្ឌល ចត្តាឡីស័កចំនួន៤ កន្លែងក្និងខេត្តប៉ៃលិន ។

នៅក្នុងកិច្ចចុះពិនិត្យ មណ្ឌលចត្តាឡីស័ក ទាំង៤កន្លែងខាងលើនេះ គឺស្ថិតនៅក្នុងភូមិក្បាល ព្រលាន១កន្លែង គឺនៅមជ្ឈមណ្ឌល អភិវឌ្ឍស្រ្តី របស់មន្ទីរកិច្ច ការនារីខេត្ត (នៅ ចំណុចស្រែត្នោត) ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ , វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ លើកឡើងថា ដោយអនុវត្តតាម ការណែនាំ និងវិធាន ការយ៉ាងម៉ឺងម៉ាត់ របស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាសេចក្តីនែណែនាំ របស់ក្រសួងសុខាភិបាល  ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩  រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជម្ងឺកូវីដ-១៩ និងអ្នកដែលទើបតែ វិលត្រលប់មកពី តំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ។

នៅក្នុងករណីសង្ស័យ បន្ទាប់ពីក្រុមគ្រូពេទ្យ ជំនាញពិនិត្យសុខភាព ជាពិសេសពលករ ដែលបានវិលត្រ ឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀប ចំក្រុមការងារ ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនដែល កំពុងធ្វើចត្តា ឡីស័កផងដែរ ។

លោកជំទាវអភិបាលខេត្ត បានជម្រុញដល់ លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀប ចំសម្អាតអនាម័យ បរិស្ថានក្នុងបរិវេណ សាលារៀន និងនៅតាម បន្ទប់សលារៀននីមួយៗ ឱ្យបានស្អាតល្អ និង មានសោភណ្ឌភាព ។

ទោះបីជាវិស័យអប់រំ យុវជន និងកីឡា ត្រូវបានផ្អាកការសិក្សា រៀនសូត្រទូទាំងប្រទេស ដោយសារជំងឹកូវីដ១៩ ក៍ដោយ តែយើងមិនត្រូវភ្លេច ការសម្អាត បរិស្ថានសាលារៀន នោះឡើយ ។

លោកជំទាវក៏បាន កោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជំនាញ ព្រមទាំងមន្ត្រី រាជការទាំងអស់ គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញ បេសកកម្មសម្រាប់ ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តា ឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារយ៉ាងយក ចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ ៣កុំ ។

សូមបញ្ជាក់ ផងដែរថា ៖ ជំនួយគ្រែសម្រាប់អ្នក ជំងឺសម្រាកព្យាបាល ជំងឺកូវីដ ១៩ ទទួលបាន ពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ មានចំនួន៨០០គ្រែ ស្មើនឹង៤មណ្ឌល ដោយក្នុង១ មណ្ឌលទទួល បាន២០០គ្រែ ៕ ដោយលោក ស សារឿន ហៅនាគខៀវ

You might like

Leave a Reply

Your email address will not be published. Required fields are marked *