កម្លាំងនគរបាល ប៉ុស្តិ៍បឹងសាគូរ ទប់ស្កាត់ករណី លួចឆ្លងដែនខុសច្បាប់ បាន២ករណីផ្សេងគ្នា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃី២៥ខែមិថុនា ឆ្នាំ២០២១កម្លាំង នគរបាលនៃវរសេនាតូច ការពារព្រំ ដែនគោកលេខ៩១១ ក្រោមការដឹកនាំបញ្ជាក់ ពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការនគរ បាលនៃវរសេនា តូចការពារព្រំដែនគោក លេខ៩១១ ដោយអនុវត្តតាមការ ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរខេត្ត បន្ទាយមានជ័យ បានចុះបង្ក្រាបករណី លួចឆ្លងដែនខុស ច្បាប់បានចំនួន២ករណី ផ្សេងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីទី១ នៅវេលាម៉ោង ២០និង២០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូរ ដឹកនាំដោយ លោករស់ពិសិដ្ឋនាយប៉ុស្តិ៍បឹងសាគូរ ក្រោយបញ្ជាផ្ទាល់ពី លោកវរសេនិ៍ឯក សូរ ចាន់ណារីរី មេបញ្ជាការនគរ បាលនៃវរសេនា តូចការពារព្រំដែនគោក លេខ៩១១ បានចុះឃាត់ខ្លួនជន សង្ស័យលួចឆ្លងទៅ ប្រទេសថៃ  ខុសច្បាប់ បានចំនួន៩នាក់ ស្រី៣នាក់និងកុមារ០១នាក់ ក្នុងនោះមានជនសង្ស័យ ពាក់ព័ន្ធជាអ្នកនាំមនុស្សឆ្លង ដែនចំនួន០៤នាក់ នៅចំណុចមុខវត្ត ពុទ្ធភូមិជាយដែនសីមារាម ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងជំនាញដកហូត បានវត្ថុបានរួមមាន ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៥គ្រឿង។

ករណីទី២នៅវេលា ម៉ោង២៣និង៤០នាទី យប់ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បឹងសាគូរ  បានធ្វើការស្ទាក់ឃាត់ ខ្លួនប្រជាពលរដ្ឋមួយក្រុម បម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយ ខុសច្បាប់ ចំនួន០៦នាក់ ប្រុស ក្នុងនោះមានជនជាតិថៃ០១នាក់ នៅចំណុចមុខប៉ុស្តិ៍បឹងសាគូ  ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងជំនាញដកហូតបាន វត្ថុតាងរួមមានម៉ូតូ ចំនួន០៣គ្រឿង និងទូរស័ព្ទដៃចំនួន០៦គ្រឿង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញនៃនគរបាល ប៉ុស្តិ៍បឹងសាគូរ បានបញ្ជូនខ្លួនរួមទាំងវត្ថតាង មកទីបញ្ជាការនៃវរសេនាតូច ការពារព្រំដែនគោក លេខ៩១១ដើម្បីអនុវត្តចាត់ ការបន្តរទៅតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *