លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ដឹកនាំលោកស្នងការរង កម្លាំងការិយាល័យមន្ត្រីជំនាញពាក់ព័ន្ធខេត្ត  និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំ ងដែលមានវិវាទ ការរំលោភបំពាន នៃសិទ្ធិបុគ្គល???

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង កម្លាំងការិយាល័យ មន្ត្រីជំនាញពាក់ព័ន្ធខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំង ដែលមានវិវាទការរំលោភ បំពាននៃសិទ្ធិបុគ្គល ស្ថិតភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកស្នងការបាន ដឹកនាំមន្ត្រីពាក់ព័ន្ធចុះ ដោះស្រាយ រឿងវិវាទការរំលោភ បំពានសិទ្ធិបុគ្គល ធ្វើឡើងបន្ទាប់ពីមាន សំណូមពរពីភាគី ពាក់ព័ន្ធដែររងគ្រោះ។

ក្នុងឱកាសនោះ លោកឧត្តម សេនីយ៍ស្នងការ ក៏បានជម្រុញឲ្យភាគី ពាក់ព័ន្ធសម្របសម្រួល គ្នាដោយសន្តិវិធី និងមានការយល់យោគ អធ្យាស្រ័យគ្នាទៅវិញទៅមក រកដំណោះស្រាយ បញ្ចប់នៃបញ្ហាវិវាទ៕ដោយលោក សឿនហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *