មេខ្យល់ចំនួន ២ នាក់ត្រូវបានកម្លាំង សមត្ថកិច្ចចំរុះធ្វើការឃាត់ ខ្លួនបានរួមទាំងពលករប្រុស ស្រីចំនួន១១ នាក់បម្រុងលួចឆ្លង ដែនទៅប្រទេសថៃ???

(ខេត្តបន្ទាយមានជ័យ)៖ មេខ្យល់ ចំនួន ២នាក់ ដែលសកម្មក្នុងការនាំ ពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបាន យប់ ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខណៈពេលដែលពួកគេកំពុង ដឹកនាំពលករឆ្លងដែន ទៅប្រទេសថៃ ចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោមបញ្ជារផ្ទាល់ របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំង លោក វរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ ជាប្រចាំ ដោយអនុវត្ត តាមបទបញ្ជា មេបញ្ជាការ  លោកបានដឹកនាំ កម្លាំងល្បាត២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងម៉ាឡៃ ដើម្បីទប់ស្កាត់ពលករលួច ឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅ ក្នុងសហគមន៍។

ជាក់ស្តែង  យប់  ថៃ្ងទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ មេខ្យល ២នាក់ បម្រុងនាំពលករឆ្លង ដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង  តំបន់ប្រតិបត្តិការ សឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា មេខ្យល់ ១- ឈ្មោះ នឿន សីហា ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង  ២- ឈ្មោះ ឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្ត បាត់ដំបង មេខ្យល់ ទាំងពីរក្រោយពីបាន សាកសួររួចក៏ប្រគល់អោយ កម្លាំង អាវុធហត្ថ ស្រុកចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯពលករទាំង ១១នាក់ ត្រូវបានបញ្ជូនទៅធ្វើ ចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តា ឡីស័កស្រុកម៉ាឡៃ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការ សឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញ ប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករ ឆ្លងដែនបញ្ជូនទៅ មណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ច ជំនាញចាត់វិធាន ការតាមផ្លូវច្បាប់ ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *