រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកកើតកូវិដ១៩ ចំនួន១៦២នាក់និង ចុះពិនិត្យផ្តល់ជំនួយ ដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យត្រពាំងក្រហម

(ខេត្តរតនគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី អមដំណើរដោយ  អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ប្រភេទ អភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ មួយចំនួននារ សៀលថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ ចុះត្រួតពិនិត្យមណ្ឌល ចត្តាឡីស័កវិទ្យាល័យ ត្រពាំងក្រហម ស្ថិតក្នុងស្រុក កូនមុំខេត្តរតនគិរី។

ឯកឧត្តម បានមានប្រសាសន៍ផ្ដាំ ផ្ញើឱ្យបងប្អូនអ្នកសម្រាក ព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ លេបថ្នាំហាត់ប្រាណ បរិភោគឱ្យបាន គ្រប់គ្រាន់និងស្ដាប់តាម ការណែនាំរបស់ ក្រុមគ្រូពេទ្យដើម្បី ឆាប់បានជាសះស្បើយ ពីជំងឺនេះ នឹងបានត្រឡប់ ទៅផ្ទះវិញ ។

ឯកឧត្តមបាន បន្ថែមទៀតថា នៅពេលជាសះស្បើយ ត្រឡប់ទៅវិញត្រូវ បន្ដចត្តាឡីស័ក១៤ថ្ងៃ បន្ថែមទៀត ដើម្បីការពារ ករណីរើឡើងវិញ ព្រមទាំងត្រូវបន្ដអនុវត្ត វិធានការ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន ។

ឯកឧត្តមក៏បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យ យ៉ាងជ្រាលជ្រៅដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ របស់យើងឱ្យឆាប់បានជាសះស្បើយ ។

ឯកឧត្តមបានប្រគល់ អំណោយរបស់ អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ប្រគល់ជូនគ្រួសារកុមារ ចំនួន៩នាក់ ដែលកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ដោយក្នុង១គ្រួសារ ទទួលបានរួមមាន អង្ករ៥០គីឡូមីជាតិ១កេស ទឹកស៊ីអ៊ីវ១យួ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ នំធុង ១ធុង និងឃីតកុមារ១កញ្ចប់ផងដែរ ។

ឯកឧត្តមក៏បាន ប្រគល់អំណោយរបស់ រដ្ឋបាលខេត្តជូន មណ្ឌលព្យាបាល និងចត្តាឡីស័ក វិទ្យាល័យត្រពាំងក្រហម រួមមាន អង្ករ២០គីឡូក្រាម ចំនួន៣០បេ មី១០០កេស ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី២០យួរ ម៉ាស់១កេសធំ អាល់កុល២កាន ។

ឯកឧត្តមក៏បានប្រគល់ អំណោយរបស់អង្គការ យូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ច ខេត្តប្រគល់ជូនគ្រួសារ ជួបការលំបាក ចំនួន៧គ្រួសារ នៅសាលាឃុំត្រពាំងក្រហម ដោយក្នុង១គ្រួសារ ទទួលបានរួមមាន អង្ករ៥០គីឡូ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង ១កញ្ចប់ ស្ករស១គីឡូ ប្រេងឆា២លីត្រ សាប៊ូ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ នំធុង ១ធុង ។

បើគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងមណ្ឌលព្យាបាល និងចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម អ្នកជំងឺកំពុង សម្រាកព្យាបាល ចំនួន១៣៩នាក់ ក្នុងនោះស្រី៣២នាក់ និងអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលសរុប ៤៩នាក់ ស្រី១៤នាក់។

ដោយឡែកនៅ ក្នុងខេត្តរតនគិរី មានអ្នកឆ្លងសរុប ចំនួន១៦២នាក់ ក្នុងនោះអ្នកជំងឺកំពុង សម្រាកព្យាបាល ចំនួន១៥៤នាក់  អ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលសរុប ២៤២នាក់ និងព្យាបាលជា សះស្បើយចំនួន ៨នាក់ហើយ។

រដ្ឋបាលខេត្តរតនគិរីក៏ បានសម្រេចដាក់បម្រាម គោចរជាបណ្ដោះអាសន្ន ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ផ្អាកបណ្ដោះ អាសន្នការប្រមូលផ្ដុំ ការជួបជុំ និងផ្អាកជាបណ្ដោះ អាសន្នសកម្មភាពមុខរបរ ឬអាជីវកម្មដែល មានហានិភ័យខ្ពស់នៃ ការឆ្លងរាលដាលជំងឺ កូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១៕ ដោយលោក ទេង ណុប

You might like

Leave a Reply

Your email address will not be published. Required fields are marked *