លោកអ៊ុតអេន អនុភូមិក្បាលស្ពាន១ នាំយកថវិការសប្បុរសជន តាមរយៈលោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត មកប្រគល់ជូន គ្រួសារសពក្រីក្រ ក្នុងភូមិក្បាលស្ពាន១

(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹកថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២១ លោកអ៊ុតអេន អនុភូមិក្បាលស្ពាន១  តំណាងអោយលោក ភាគលន់ចៅសង្កាត់ ប៉ោយប៉ែតរួមទាំង ប្រជាការពារភូមិ ក្បាលស្ពាន១នាំ យកថវិការ៥០ម៉ឺនរៀល និងក្តាម្ឃូសមួយ ចូលរួមបុណ្យសពឈ្មោះ រដ្ឋ ថាវរី ភេទប្រុស អាយុ៣៤ឆ្នាំជាពលរដ្ឋក្រីក្រ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអ៊ុតអេន អនុភូមិក្បាលស្ពាន១ បានប្រាប់អោយដឹងថា ថវិកាសប្បុរសជន ចូលរួមបុណ្យ តាមរយៈ លោកចៅ សង្កាត់ប៉ោយប៉ែត សរុបមានចំនួន៥០ម៉ឺន និងក្តាម្ឃូសមួយដែល មានមកពីសប្បុរសជន រួមមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ ចំនួន១០ម៉ឺនរៀល លោកគាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ចំនួន១០ម៉ឺនរៀល លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ចំនួន១០ម៉ឺនរៀល និងក្តាម្ឃូកមួយ តម្លៃ៣០ម៉ឺនរៀល លោក យ៉ាង គឹមហ៊ុយ ជាអាជីករប៉ោយប៉ែត ចំនួន១០ម៉ឺនរៀល លោក ប៉ាក់ ស៊ុនហេង ជាអាជីករប៉ោយប៉ែត ចំនួន១០ម៉ឺនរៀល។

លោកអនុភូមិបានបន្តទៀតថា ថវិការដែលបានមក ពីសប្បុរសជនខាងលើ លោករួមក្រុមការងារភូមិ ក្បាលស្ពាន១ បានយកមកប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិ សពជនរងគ្រោះដើម្បីយកទៅ ចាត់ចែងក្នុងកម្មវិធីបុណ្យ ទៅតាមការគួរ។

លោកអ៊ុតអេន អនុភូមិក្បាលស្ពាន១ បានបញ្ជាក់ផងដែរ សាកសពជនរងគ្រោះ ខាងលើនេះបាន ស្លាប់ដោយសារជំងឺ រាំរ៉ៃប្រចាំកាយមិនមែន ជាជំងឺកូវិ១៩ទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *