សង្ស័យរឿង ស្នេហាត្រីកោណ!  ជិតដល់ថ្ងៃរៀបចំសែនព្រេន ជាមួយអ្នកថ្មី ខ្មាន់កាំភ្លើងម្នាក់ជា អតីតសង្សារចាស់ បានបាញ់សម្លាប់ស្រ្តី អតីតសង្សាររបស់ខ្លួន រួចបាញ់សម្លាប់ខ្លួន ឯងតាមក្រោយ!

(ខេត្តស្ទឹងត្រែង)៖ ខ្មាន់កាំភ្លើងម្នាក់បាន សម្រេចចិត្តបាញ់សម្លាប់ ស្រ្តីជាអតីតសង្សារ ស្លាប់ក្នុងថ្លុក ឈាមរួចបាញ់សម្លាប់ ខ្លួនឯងតាមក្រោយ បន្ទាប់ពីខ្មាន់កាំភ្លើង បានខឹងសម្បារនឹងអតីត សង្សាររបស់ខ្លួន ត្រៀមនឹងរៀបចំសែន ព្រេនជាអ្នកថ្មី នៅថ្ងៃ២៨មិថុនា ខាងមុខនេះ ។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោងប្រមាណ៤និង៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅកែងជ្រុងខាងកើត ឈាងខាងជើង ផ្សារសាមគ្គីក្រុងស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ស្ទឹងត្រែង។

សមត្ថកិច្ចអោយដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សឿន ណារី  អាយុ២១ឆ្នាំ មុខរបរ លក់សាច់សត្វព្រៃ  នៅកន្លែងកើត ហេតុខាងលើ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

ចំណែកជនដៃដល់ ជាខ្មាន់កាំភ្លើង កាន់កាំភ្លើងខ្លីមាកលុក នៅមិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយ  បានធ្វើការបាញ់ ប្រហារទៅលើជនរងគ្រោះ ជាស្ត្រីចំក្បាលដួល ទៅលើដីដេកក្នុងធ្លុកឈាម ឃើញដូច្នេះខ្មាន់កាំភ្លើង ក៏បានបាញ់សម្លាប់ខ្លួនឯង ចំក្បាលតាមក្រោយតែម្តង។

សមត្ថកិច្ចបន្តថា: ជនរងគ្រោះដែលស្លាប់ខាងលើ ជាអតីតសង្សានិងគ្នាពីមុន ក្រោយមកក៏បែកផ្លូវគ្នា  ជាមួយខ្មាន់ កាំភ្លើងជាជនដៃដល់ ដោយដឹងថាស្ត្រីរង គ្រោះខាងលើមាន គូរដណ្តឹងថ្មី និងត្រៀមរៀប ចំសែនព្រេន នៅថ្ងៃទី២៨មិថុនា២០២១ខាងមុខនេះ ខ្លួនខឹងទើបសម្រេច ចិត្តមកបាញ់សម្លាប់ ស្ត្រីជាអតីតសង្សារ និងខ្លួនឯងតែម្តងទៅ។

បើតាមប្រភពពីអាជីវករ លក់ដូរនៅក្បែរ កន្លែងកើតហេតុ បាននិយាយថា: មុនកើតហេតុគេ ឃើញខ្មាន់កាំភ្លើង ជាជនដៃដល់ ដើរសំដៅមក រកជនរងគ្រោះជាស្ត្រី កំពុងអង្គុយលក់ សាច់ព្រៃមិនដឹងខ្លួន ហើយក៏បាញ់ ចំក្បាលតែម្តងដួល ស្លាប់ទៅនិងដី ក្នុងថ្លុកឈាម ហើយក៍បាញ់ខ្លួនឯង១គ្រាប់ចំក្បាល ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកលក់ដូរ អ្នកធ្វើដំណើរ និងសមត្ថកិច្ច ចុះមកដល់កន្លែង កើតហេតុតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យធ្វើកោសល្យវិច័យ ទៅលើសាកសពទាំងពីរ  ដើម្បីរកអត្តសញ្ញា ណាខ្មាន់កាំភ្លើង ឈ្មោះអី នៅឯណា ធ្វើអ្វី ទើបមានកាំភ្លើងយកមក បាញ់ប្រហារ ទៅលើជនរង គ្រោះនិងខ្លួនឯង យ៉ាងព្រៃផ្សៃដូច្នេះ។

បន្ទាប់ពិនិត្យនិងធ្វើ កោសល្យវិច័យរួចសមត្ថកិច្ច បានប្រគល់សាក សពស្ត្រីរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាម ប្រណីព្រះពុទ្ធសាសនា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *