អភិបាលខេត្តកំពត អញ្ជើញក្នុងកិច្ច ប្រជុំពិភាក្សាជាមួយ ប្រតិភូក្រសួងមហាផ្ទៃ ស្ដីពី វឌ្ឍនភាពការរៀបចំ និងដាក់ឱ្យដំណើរការ រដ្ឋបាលក្រុងបូកគោ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាព នៃការរៀបចំ និងដាក់ឱ្យដំណើរ ការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាពទូទៅ ដោយបាន ផ្ដោតសំខាន់ពាក់ព័ន្ធ ការរៀបចំក្រប ខណ្ឌមន្ត្រីរាជការ ការរៀបចំថវិកា ការជ្រើសរើសទីតាំងបណ្ដោះ អាសន្នសម្រាប់បម្រើ ការងាររដ្ឋបាល និងការជ្រើសរើស ទីតាំងជាក់លាក់សម្រាប់ សាងសង់អគារថ្មី រដ្ឋបាលក្រុងផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ ឲ្យដំណើរការរដ្ឋបាលក្រុង បូកគោនេះឲ្យបាន លឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោម ច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកនិងតាមការ ជូនដំណឹងរបស់គណៈ កម្មាធិការជាតិរៀបចំការ បោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងនៅថ្ងៃទី២៥ខែ កក្កដា២០២១នេះ។

ហើយបន្ទាប់មកការ ប្រកាសចូលកាន់ មុខតំណែង តួនាទីក្រុមប្រឹក្សានិង គណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យ បានលឿនយ៉ាង យូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។

ឯកឧត្តម សក់ សេដ្ឋា ក៏បានស្នើឲ្យរដ្ឋបាល ខេត្តក៏ដូចមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌ មន្ត្រីរាជការ  រដ្ឋបាលក្រុងបូកគោនេះ ជាជំហានដំបូងឱស្រប ទៅនឹងទំហំការងារចាំ បាច់ចៀសវាងមន្ត្រីតែម្នាក់  ទទួលបន្ទុកជំនាញច្រើន វិស័យដែលនាំឲ្យមាន ការរាំងស្ទះដល់ការងារ បម្រើសេវារដ្ឋបាលជូន ប្រជាពលរដ្ឋ។

ទាក់ទិននឹងការងារផ្ទេរ ក្របខណ្ឌនិងការជ្រើសរើស ត្រូវអនុវត្តតាមនីតិវិធី ដោយមានការទំនាក់ទំនងពី ក្រសួងមុខងារសាធារណៈ ហើយការតែងតាំងក៏ សូមឱ្យមានទៅតាម ការិយាល័យចំណុះ តាមចំនួនកម្រិតជាក់ ស្ដែងដើម្បីនិរន្តរភាពការងារ រង់ចាំពេលក្រោយបន្ត បន្ទាប់ជ្រើសរើសបន្ថែម តាមភាពជាក់ ស្ដែងនៃតម្រូវការទំហំ ការងារជាក់ស្ដែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថាការ អភិវឌ្ឍនៅក្នុងតំបន់ ទីក្រុងបូកគោគឺអភិវឌ្ឍន៍ ទៅតាមអ្វីដែលប្លង់គោល របស់ក្រសួងរៀបចំដែន ដីនិងនគររូបនីយកម្ម បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារ ធម្មជាតិសូមឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នាឲ្យ បានល្អដើម្បីថែរក្សា ឲ្យបានគង់វង្សជៀសវាង កាប់ឆ្កាអនាធិបតេយ្យ ខុសច្បាប់កំណត់។

បន្ទាប់មកប្រតិភូក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែង ទីតាំងសម្រាប់សាងសង់ អគាររដ្ឋបាល ក្រុងបូកគោនៅជិតផ្លូវ ឡើងឧទ្យានជាតិព្រះមុនីវង្ស បូកគោនិងទីតាំងអាគារ រដ្ឋបាលបណ្ដោះអាសន្ន នៅជិតនោះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *