អាជីករខ្មែរ នៅក្នុងផ្សារ៉ុងក្លឿរម្នាក់ ស្លាប់ហើយដោយសារ ជំងឺគាំងបេះដូងនិង ដាច់សរសៃឈាម មិនមែនជំងឺកូវិដ១៩ទេ

(ប្រទេសថៃ)៖ បុរសជនជាតិខ្មែរ ម្នាក់និងជាអជីករក្នុង ផ្សាររ៉ុងក្លឿរបានស្លាប់ខណៈ បញ្ជូនទៅកាន់មន្ទី ពេទ្យបង្អែក ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវប្រទេស ថៃកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចថៃបាន ប្រាប់អោយដឹងថា សាកសពបុរសជនជាតិ ខ្មែរមានឈ្មោះ ឌុក សំអឿន ភេទប្រុសអាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរមាន ទីលំនៅរស់នៅភូមិ បាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅនិង ប្រកបរបរស៊ីនៅក្នុងផ្សាររ៉ុង ក្លឿរស្ថិតក្នុងស្រុកអារ័ញ ប្រាថេតខេត្ត ស្រះកែវ ប្រទេសថៃ។

ប្រភពពីអាជីករខ្មែរ ដែលស្និតស្នាលនិង គ្រួសារសពបានប្រាប់ អោយដឹងថាមុនពេល កើតហេតុសពបុរសរង គ្រោះខាងលើមានអាការៈ មិនស្រួលខ្លួនតាំងពីម៉ោង ៣ទាបភ្លឺនាថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១ មកម្លេះនិងត្រូវបាន គ្រួសារនាំយកទៅព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុក អារ័ញដោយសារតែអាការៈ អ្នកជំងឺខ្លាំងពេកមិន អាចជួយសង្គ្រោះបានទើប អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃដ៏ដែលផងដែរ។

ចំណែកក្រុមគ្រូពេទ្យ ថៃបានអះអាងសពជន រងគ្រោះនិងគ្រួសារជនរង គ្រោះបានយកសំណាក ទៅពិនិត្យ ហើយលទ្ធផលពុំមាន ជំងឺកូវិដ១៩ទេដោយ សពជនរងគ្រោះស្លាប់ដោយ សារជំងឺ គាំងបេះដូងនិងដាច់ សសៃឈាមខួរក្បាល។

បច្ចុប្បន្នសាកសពរង គ្រោះត្រូវបានក្រុមគ្រួសារ នាំត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដើម្បីយកធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន គ្រួសារសពក្នុង ក្រុងប៉ោយប៉ែត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *