មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ចុះអប់រំប្រជានេសាទកុំ ឲ្យប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញជលផលខេត្តកែប និងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការអប់រំ ណែនាំដល់ប្រជានេសាទ ស្ថិតនៅចំណុចកំពង់ ទូកស្រែយោល ក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញដល់អ្នកនរសាទ កុំឲ្យប្រើឧបករណ៍ នេសាទខុសច្បាប់ បន្តទៀត។

ចំពោះការចុះមកណែនាំនេះ បន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយ បានសរសេររិះគន់ និងចោទប្រកាន់ ដល់មន្ត្រីជំនាញលើ ករណីចាប់បង្ក្រាប ទូកនេសាទខុសច្បាប់ ដើម្បីយកលុយ។

លោក ចក់ ស៊ីនាថ នាយផ្នែកជលផល ខេត្តកែប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំលោក តែងតែធ្វើពិធីផ្សព្វផ្សាយ​​ អប់រំណែនាំ ដល់ប្រជានេសាទទាំង អស់កុំឲ្យប្រើឧបករណ៍ ខុសច្បាប់ ព្រោះវានាំបង្កឲ្យប៉ះ ពាល់ដល់មច្ឆាជាតិ គ្រប់ប្រភេទក្នុងទឹក។

ដោយឡែកចំពោះករណី អ្នកសារព័ត៌មានក្នុង ស្រុកឡាយតាម ប្រព័ន្ធហ្វេសបុក ចោទប្រកាន់ថាលោក ធ្វើទុក្ខបុកម្នេញ ដល់ប្រជានេសាទនោះ គឺជាការមូលបង្កាច់ មួយដែលលោកមិនអាច ទទួលយកបានឡើយ។

លោកបន្តថា ការបង្ក្រាបបទល្មើស នេសាទគឺជាការចាំបាច់ ដោយត្រូវបានអនុវត្ត តាមច្បាប់ជលផល  ហើយការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នេសាទនេះ ជំនាញអនុវត្តតែលើ ឧបករណ៍នេសាទខុស ច្បាប់តែប៉ុណ្ណោះ។

ធ្វើបែបនេះដើម្បីការពារ និងថែរក្សាធម្មធាន ធម្មជាតិក្នុងទឹកឲ្យកាន់ តែសម្បូរបែប។

សូមបញ្ជាក់ផងដែរថា ការចុះមកធ្វើការអប់រំ ណែនាំដល់ប្រជា នេសាទនាពេលនេះ ក្រោយពីអ្នកសារព័ត៌មាន ក្នុងស្រុកបានមកថត ផ្តិតយករូបភាពទូកនេសាទ ដោយបានឡាយចោទ ប្រកាន់ដល់មន្ត្រីជំនាញ ជលផលថាបានចាប់ ទូកអ្នកនេសាទយក លុយផ្ទុយពីការពិត។

ហើយជុំវិញការចោទប្រកាន់នេះ បើយោងតាមសំដី អ្នកនេសាទម្នាក់ ឈ្មោះ មុី វុទ្ធី រស់នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលធ្លាប់ផ្តល់បទសម្ភាសន៍ ដល់អ្នកកាសែត បានឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពេលរូបគាត់កំពុង នេសាទដោយប្រើ ឧបករណ៍ខុសច្បាប់តាម សមុទ្រ ស្រាប់តែជំនាញមកចាប់ យកឧបករណ៍របស់គាត់ លុះពេលខឹងខ្លាំងពេក ទើបរូបគាត់ផ្តល់ ព័ត៌មានទៅឲ្យអ្នកកាសែត ផ្សាយដើម្បីបំភ្លៃ ការពិតតែម្តង។

ក្រោយពីការផ្តល់សម្ភាស ដល់អ្នកកាសែតដោយគ្មាន ការពិតខាងលើនេះ ដោយខ្លាចមាន ទោសទណ្ឌ អ្នកនេសាទ ឈ្មោះ មុី វុទ្ធី និងភរិយា ក៏បានធ្វើការ សុំអភ័យទោស ដល់មន្ត្រីជំនាញជលផល ដើម្បីលុបលាងកំហុស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលជំនាញ និងអាជ្ញាធរធ្វើការ ផ្សព្វផ្សាយអប់រំ ណែនាំ ស្តីពី ច្បាប់ជលផល៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *