ជនសង្ស័យ៤នាក់មានប្រុស មាន ស្រី ពាក់ព័ន្ធនឹងរកសីុថ្នាំញៀនជាច្រើនមុខត្រូវកំលាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យមានចំនួន ៤នាក់ក្នុងនោះមានប្រុស មាន ស្រី ពាក់ព័ន្ធនឹងរកសីុថ្នាំញៀន ជាច្រើនមុខត្រូវកម្លាំង អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃសហការ ជាមួយកម្លាំងវរៈ៨១៥ និង កម្លាំងអធិការដ្ឋាន ក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនោះមានការ លោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុនចូករួម និងនគរបាលជំនាញ ជាច្រើននាក់ទៀតបាននៅ វេលាម៉ោង ១២ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅផ្ទះ សង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ បានគេចខ្លួន។

លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថានៅវេលាម៉ោង ១០និង៤០នាទី សមត្ថកិច្ចចំរុះបាន ចុះឆែកឆេរផ្ទះរបស់ ឈ្មោះ ឡេង គឹមឡាយ ក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ចំនួន១កញ្ចប់ និង ១កូនថង់តូច កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ ថ្នាំប្រភេទគ្រាប់ សង្ស័យសារធាតុ ញៀនចំនួន ៦៣គ្រាប់ ពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់ ថ្នាំប្រភេទទឹកសង្ស័យ សារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រក ថ្នាំញៀន ១ចំនួន ដែលជនសង្ស័យ យកទៅផ្ញើជាងធ្វើ សំណង់ផ្ទះរបស់ខ្លួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តថាក្រោយពីធ្វើ ការឆែកឆេរចប់ សមត្ថកិច្ចបានចាប់ ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣នាក់ក្នុងនោះស្រី២នាក់ ១ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកទទួល វត្ថុបញ្ញើរពី ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ និងឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ។

ក្រោយឆែកឆេរចប់ផ្ទះ ឈ្មោះ ឡេង គឹមឡាយបិតជា បណ្តោះអាសន្ន និងយកបុគ្គលទាំង ៣ខាងលើទៅអធិការដ្ឋាន នគរបានស្រុកម៉ាឡៃ ដើម្បីសាកសួរបន្ត។

ក្នុងនោះនគរបាល ជំនាញបានធ្វើការសាក សួឈ្មោះ ឡុង សារិទ្ធ កម្មករបានឆ្លើយ សារភាពថាក្រោយ ពេលផ្ញើអីវ៉ាន់រួច ឈ្មោះ ឡេងគឹម ឡាយ បានជិះរថយន្តម៉ាក toyota prus ព័ណ៌សគ្មានស្លាកលេខ ទៅទិសខាងលិច សមត្ថកិច្ចបានបន្ត រកឃើញរថយន្តនៅផ្ទះ ឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដោយផ្អែកតាម ចម្លើយរបស់ ហែម វ៉ាន់លី ថា ឈ្មោះ ឡេង គឹមឡាយ ជាមិត្តភក្តិរបស់ ខ្លួនតាំងពីតូច ហើយបាន យករថយន្តដែលមាន ភិនភាគខាងលើទៅ ផ្ញើខ្លួនពិតប្រាកដមែន។ ក្រោយការស្រាវជ្រាវ ចាប់ជាបន្តបន្ទាប់ជនសង្ស័យ និងវត្ថុតាងទៅស្នងការ នគរបាលខេត្ត ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *