ជនជាតិចិន១៤នាក់​​ ដែលលួចឆ្លងដែនមកខេត្តកំពត ត្រូវតុលាសម្រេចឃុំខ្លួនក្នុងពន្ធនាគារហើយ

(ខេត្តកំពត)៖ តុលាការខេត្តកំពត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញដីកាឃុំខ្លួន ជនជាតិចិនចំនួន១៤នាក់ ដាក់ពន្ធនាគារ ក្រោយកម្លាំង នគរបាលបង្ក្រាបបាន ពេលកំពុងលួចឆ្លងដែន ពីខេត្តកំពត មករាជធានីភ្នំពេញ ដោយបន្លំជិះនៅក្នុង រថយន្តដឹកទំនិញ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ក្រោយតុលាការបានចេញដីការួច កម្លាំងរបស់លោកបាន នាំខ្លួនជនជាតិចិន ទាំង១៤នាក់នេះ ទៅកាន់ពន្ធនាគារ ខេត្តនៅថ្ងៃនេះហើយ។

សូមបញ្ជាក់ថា កម្លាំង នៃស្នងការដ្ឋាននគរ បាលខេត្តកំពត នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបង្ក្រាបជនជាតិ ចិន១៤នាក់ ដែលបម្រុង ធ្វើដំណើរឆ្លង កាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ  ដោយបន្លំជិះក្នុងរថយន្ដ ដឹកជំនិញដើម្បី បំភាន់ភ្នែកសមត្ថកិច្ច។

លោកស្នងការ បានបញ្ជាក់ទៀតថា កម្លាំងប្រចាំការនៅ គោលព្រំប្រទល់ខេត្ត របស់លោក បានធ្វើការឃាត់ រថយន្តមួយគ្រឿង នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជន ជាតិចិនចំនួន១៤នាក់ ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក តាមរថយន្ត១គ្រឿង ម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភំ្នពេញ 2AH-0465។

លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមក ពីខេត្តព្រះសីហនុ ហើយក្នុងគោល ដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដ ខាងលើនេះ បិទបាំងដោយកេស ស្នោនៅជុំវិញ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ថាជារថយន្ដដឹកគ្រឿងសមុទ្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *