ព្រៃផ្សៃក្មេងប្រុសអាយុ១១ខែត្រូវបានឃាតករ អារ កសំលាប់ថែមទាំងដេញកាប់សមត្ថកិច្ចទៀតផងនោះ ត្រូវសមត្ថកិច្ចក្របួចបានបានឆ្លេីយសារភាពថាមកពីខឹងជ្រុល

ខេត្តកំពង់ចាម៖ ករណីឃាតកម្មឃោរឃៅព្រៃផ្សៃនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០ ព្រលប់ ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពពីលោកវរសេនីយ៍ឯក (ឯកប៉ាន់ ដន )អធិកអធិការនគរបាលស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ ស្រ៊ីន បូនិន ហៅ(ប៉ូច) ភេទប្រុស អាយុ៣៤ឆ្នាំ បាន យក កាំបិត អារ ក សម្លាប់ ក្មេង ប្រុសរងគ្រោះ ឈ្មោះ (ប៊ុន ថុនសុខចំរើន) អាយុ១១ខែ (ត្រូវជាកូន របស់ បង បង្កើតរបស់.ជនសង្ស័យសុំគេយកមកចិញ្ចឹម) អ្នក ទាំង ពីរ មានទីលំនៅ ក្នុង ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលបានព័ត៌មាននិងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងសមត្ថកិច្ចជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ដេីម្បី ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវ ដេញកាប់ សមត្ថកិច្ច បណ្តាលឲ្យត្រូវ ចំខ្នងកម្លាំងប្រជាការពារម្នាក់ ហើយ ក៏ ត្រូវ កម្លាំង ជំនាញ ចាប់ ខ្លួន បាន ។
លោក វរសេនីយ៍ឯក (ឯក ប៉ាន់ ដន )បាន បញ្ជាក់ ថា ក្រោយ ពី ចាប់ ខ្លួន ជនសង្ស័យ បាន ឆ្លើយ សារភាព យ៉ាង ខ្លី ថា មកពីខឹងជ្រុល ទេីបធ្វើដូចច្នោះ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន កម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និង កសាង សំណុំរឿងតាមនីតិវិធី ច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *