សមត្ថកិច្ចឃាត់ខ្លួនកូនចិត្តអប្រិយលើកដៃវាយសម្លាប់ឪពុកខ្លួនឯង

ខេត្តសៀមរាប:កូនចិត្តតិរច្ឆានវាយសម្លាប់ឪពុកបង្កើតត្រូវបានកម្លាំងនគរបាលចាប់

ឃាត់ខ្លួនកូនអាកតញ្ញូនេះធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិកើតហេតុ ចម្ងាយ១០០០ម៉ែត្រ ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក។
ជនដៃដល់មានឈ្មោះ( ធឿន ធីន) អាយុ៣៧ឆ្នាំ នៅភូមិល្វាឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ជនរងគ្រោះ ជាឪពុកបង្កើតមានឈ្មោះ( ថូ ធឿ) ភេទប្រុសអាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិល្វា ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានឲ្យដឹងថានៅថ្ងៃកើតហេតុ ជនសង្ស័យ បានខឹងឪពុកខ្លួនថា ម្តេចក៏ដេកយូរម្ល៉េះ ជនសង្ស័យឮដូច្នេះក៏ស្ទុះទៅយកដំបងជ្រុងទៅវាយឪពុកពីក្រោយ ចំនួន២ដំបង បណ្តាលឲ្យសន្លប់នៅនិងកន្លែងកើតហេតុ។
ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពមោងស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប រហូតដល់វេលាម៉ោង១០និង៣០នាទី ទើបដាច់ខ្យល់ស្លាប់។
សពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យគេហដ្ឋានតាមប្រពៃណី។ ចំណែកឯជនសង្ស័យ ត្រូវបានរត់គេចខ្លួនបាត់មិនបានមួយដង្ហើមចង្រិតផង។
ត្រូវសមត្ថកិច្ចចាប់ជនសង្ស័យបាន ហើយជនសង្ស័យបានសារភាពប្រាប់ចំពោះសមត្ថកិច្ចថា ខ្លួនពិតជាបានវាយឪពុកបង្កើតពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *