ស្ថានទូតជប៉ុនសូមបួងសួង ឲ្យប្រជាជនរងគ្រោះដោយ ទឹកជំនន់មានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះ មហន្តរាយទាំងអស់នេះ

(ខេត្តបន្ទាយមានជ័យ)៖ លោកអគ្គកុងស៊ុលនៃស្ថាន ទូតជប៉ុនប្រចាំកម្ពុជាបាន មានប្រសាសន៍ទៅ កាន់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ថាយើង មានអារម្មណ៌សោក សង្វេកណាស់ ដែលបានឃើញទិដ្ឋភាពជាក់ស្ដែង នៅតំបន់រងគ្រោះ ស្ថានទូតជប៉ុនសូមបួងសួង ឲ្យប្រជាជនរងគ្រោះ មានសុវត្ថិភាព និងឆាប់រួចផុតពី គ្រោះមហន្តរាយនេះ នៅសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចែក លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ សហការីនៃការិយា ល័យស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប តំណាងប្រចាំប្រទេស នៃទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិជប៉ុន (JICA) ។

ក្នុងនោះលោកអគ្គ កុងស៊ុលនៃស្ថានទូត ជប៉ុនបាននាំយកអំណោយ របស់ប្រជាជនជប៉ុន ទៅចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀង ដែលបានកំពុងស្នាក់ នៅលើទីទួលសុវត្ថិភាព ចំនួន ៥កន្លែង ក្នុងក្រុងសិរីសោភ័ណ ដែលមានសរុប ៤៧១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន កម្រាលដេម១ ភួយ ១ និង ធុងទឹកជ័រ ១ដើម្បីឆ្លើយតប ទៅនឹងគ្រោះទឹកជំនន់ក្នុង ខេត្តបន្ទាយមានជ័យនេះ។

សូមរំលឹកថា អំណោយមនុស្សធម៌ របស់ប្រជាជនជប៉ុន តាមរយៈរាជរដ្ឋាភិបាលជប៉ុន និងស្ថានទូតជប៉ុនប្រចាំ កម្ពុជាជូនដល់ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រគល់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយទឹក ជំនន់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ។

លោកទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបាន ចូលរួមប្រគល់អំណោយ ជប៉ុនទាំងនោះដល់ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមាជ័យ រួមមានតង់វែង៤៦តង់ តង់ដេក៦៣កេះ គុណ២ ស្មើ២៦តង់ ភួយ១៦ដុំ គុណ៣០ ស្មើ៤៨០ភួយ, កំរាលដេក៥០កេះ គុណ១០ ស្មើ៥០០ កំរាល ដុំព្រីភ្លើង២ដុំ ម៉ាស៊ីនភ្លើង២គ្រឿង ស្នប់ចម្រោះទឹក១០ធុងទឹក១០លីត្រ ២កេះ គុណ៥០ ស្មើ១០០ធុង។

លោកអ៊ុំ រាត្រីបានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចគណៈកម្មាធិការ ខេត្តគ្រប់គ្រង់គ្រោះហមហន្តរាយ ខេត្តសូមគោរពថ្លែង អំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយទាំងអស់នេះ ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ទឹកជំនន់ នៅក្នុងខេត្តបន្ទាយ មានជ័យនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *