ក្រោយទឹកជំនន់ចប់មន្ទីរ៤ ត្រូវបន្តធ្វើកិច្ចការ ច្រើនជាងគេ ដើម្បីបន្តស្តារផលប៉ះ ពាល់ផ្សេងៗ ដោយ សារតែគ្រោះទឹកជំនន់

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយ មានជ័យបានប្រាប់ អ្នកយកព័ត៌មាននៅ ព្រឹក ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ នេះឲ្យដឹងថាក្រោយទឹក ជំនន់ស្រកទៅវិញអស់ មានការងារជាច្រើន ត្រូវធ្លាក់ដល់ដៃ មន្ទីរចំនួន៤ ដើម្បីបន្តស្តារផល ប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះ ទឹកជំនន់រួមមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរអភិវឌ្ឍជនបទ មន្ទីរធនធានទឹកនិងឧត្តុនិយម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ១មន្ទីរសាធារណៈការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធ ផ្លូវទាំងអស់ នៅទូទាំងខេត្តបន្ទាយ មានជ័យដើម្បីជួសជុល សម្រួលដល់ចរាចរណ៍ ឡើងវិញទី២មន្ទីរអភិវឌ្ឍ ជនបទត្រូវមើល បញ្ហាផ្លូវថ្នល់នៅ តាមជនបទទី ៣មន្ទីរធនធានទឹក និងឧត្តុនិយម ដើម្បីបែងចែក ទឹកសម្រាបស្រោចស្រព ដំណាំដល់ប្រជាកសិករ ទី៤មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើសកម្មភាពបន្ទាន់ ពិនិត្យទៅលើគ្រួសារនីមួយៗ ដែលរងគ្រោះខូចខាត និងប៉ះពាល់ផលដំណាំ ដើម្បីផ្តល់ស្រូវពូជ គ្រាប់ពូជ ត្រូវធ្វើកិច្ចការងារទាំងអស់នេះ។

រដ្ឋបាលខេត្តបន្ទាយ មានជ័យបានបញ្ជាក់និងគាថា សម្តេចតេជោ ហ៊ុន សែនបានគិតរួចជា ស្រេចហើយក្រោយ ទឹកជំនន់ចប់ រាជរដ្ឋាភិបាលបានត្រៀម ពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ជូនគ្រួសារកសិករ រងផលប៉ះពាល់ស្រូវ ដោយទំនប់ ក្នុងមួយគ្រួសារទទួល បាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់ តែអ្នកដែលខូចខាត ស្រូវតែប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំ រួមផ្សំគឺរាជរដ្ឋាភិបាលនឹង ផ្តល់នូវពូជចំនួន ៦មុខដំណាំ ដើម្បីទុកបង្ករបង្កើន ផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿង ចក្រកសិកម្មមក បម្រើជូនប្រជា កសិករផងដែរ។

ក្នុងនោះរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានឲ្យក្រសួងពាក់ព័ន្ធទាំង អស់ត្រូវមានការវាយតម្លៃ នៃការខូចខាតរបស់ ប្រជាពលរដ្ឋក្នុងពេល ទឹកជំនន់ ជាពិសេសមន្ទីរ កសិកម្មត្រូវដោះស្រាយ ជូនតែអ្នកដែលខូច ខាតស្រូវតែប៉ុណ្ណោះ។

ជាក់ស្តែងនៅ នៅព្រឹក ថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០២០ នេះឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទបាន ដឹកនាំក្រុមការងារចុះ ពិនិត្យមើលស្ថានភាព ទឹកនិងផលដំណាំស្រូវ ដែលរងផលប៉ះពាល់ និងខូចខាតដោយទឹក ជំនន់និងការបែងចែក ស្រូវពូជសម្ភារៈកសិកម្មមួយ ចំនួនជូនដល់ប្រជា កសិកររងផលប៉ះពាល់ស្រូវ និងដំណាំរួមផ្សំ។

ក្នុងនោះឯកឧត្តមវេង សាខុនចុះពិនិត្យស្ថានភាព ទឹកនៅតាមដងផ្លូវដែល កំពុងស្រុងធ្លាក់ពីតំបន់ខាង លើនឹងពិនិត្យមើល ស្ថានភាពទឹកនៅ ចំណុចពាមស្រេះនៃ ស្រុកព្រះនេត្រព្រះ ហើយបានធ្វើការចែក ស្រូវពូជដល់កសិក រដែលរងការខូចខាតស្រូវ ចំនួន២៩៨គ្រួសារនៅវត្តចា ឃុំរហាត់ទឹកស្រុកមង្គលបូរី។

ចេញពីចែកស្រូវពូជជូន ប្រជាកសិកររួចមក ឯកឧត្តមបានបន្តដំណើរ ចេញពីសាលាឃុំចំណោមឆ្ពោះ ទៅកាន់ប្រឡាយព្រែក តាមត្រាក់ទ័រចុះពិនិត្យ ផ្ទាល់នៅផ្ទៃដីដែ លរងផលប៉ះពាល់ខូច ខាតនិងលទ្ធ ភាពស្តារឡើងវិញ ដំណាំស្រូវក្នុងនោះ ឯកឧត្តមបានធ្វើការចែក សម្ភារៈកសិកម្មដល់កសិករ នៅបណ្ដុំ អាជីវកម្មចំនួន៨ បណ្ដុំមានចំនួន២៨០ គ្រួសារនៅទីតាំង ភូមិភ្នំប្រសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី  ខេត្តបន្ទាយមានជ័យ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *