រយៈពេលឈប់ សម្រាក៥ថ្ងៃ ខេត្តកំពតទទួល ស្វាគមន៍អ្នក ទេសចរជាង ១៨ម៉ឺននាក់

(ខេត្តកំពត)៖ យោងតាមរបាយ ការណ៍របស់ មន្ត្រីនៃមន្ទីរជំនាញ ខេត្តកំពត បានឲ្យដឹងថា នៅក្នុងឱកាស នៃថ្ងៃឈប់ សម្រាកគឺ រយៈពេល៥ថ្ងៃដែល រាជរដ្ឋាភិបាល បានសង ជំនួសដោយថ្ងៃ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាក់ខាន កន្លងមកដោយ សារជំងឺកូវីដ១៩រាតត្បាត ជាសកលនោះ ខេត្តកំពតមាន អ្នកទេសចរជាតិ និងអន្តរជាតិមកទស្សនា សម្រាកលម្ហែកម្សាន្ត ប្រមាណជាង១៨ម៉ឺននាក់។

តាមការលើកឡើង របស់ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យ ដឹងថា ក្នុងឱកាស ឈប់សម្រាក រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខេត្តកំពត មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាកលម្ហែកម្សាន្ត សរុបចំនួន ១៨ម៉ឺន ៧៥៤នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន១៨ម៉ឺន៧៥នាក់ ភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន ៦៧៩នាក់ ។

ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពត បានបន្តប្រាប់ ឲ្យដឹងដែរថា ផ្ដើមចេញលទ្ធផល ខាងលើនេះ ដោយសារ មានការជំរុញ និងចង្អុលបង្ហាញ ពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក៏ដូចជាឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដែលតែងតែ យកចិត្តទុកដាក់ កៀរគរ និងលើកទឹកចិត្ត អ្នកវិយោគនានា  ជាពិសេសអ្នកវិនិ យោគលើវិស័យ ទេសចរណ៍ឲ្យមកបោះ ទុនរកស៊ី បានធ្វើឲ្យខេត្តកំពត សម្រេចនូវ សមិទ្ធិផលទេសចរណ៍ ដ៏ទាក់ទាញជាច្រើនក្នុង រយៈពេលចុងក្រោយនេះ ហើយនឹងមានកន្លែង ដ៏ទាក់ទាញជាច្រើនទៀត បាននឹងកំពុងស្ថាបនា។

ជាក់ស្តែង នៅក្នុងឱកាស ឈប់សម្រាក រយៈពេល ៥ថ្ងៃនេះ គឺដោយសារ មានការចូលរួមប្រឹងប្រែង ពីមន្ត្រីជំនាញមន្ទីរ ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធផង ក្នុងការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព អនាម័យ បរិស្ថានស្អាត សេវាកម្មល្អ ជាពិសេសការអនុ វត្តតាមគោលការណ៍ ណែនាំរបស់ក្រ សួងទេសចរណ៍ ទាំង៦ចំណុច និងការចូលរួមអនុវត្ត របស់សេវាករទេស ចរណ៍ទូទាំងខេត្តផងនោះ បានបង្កឱកាស ឲ្យខេត្តកំពតស្រូបទាញ បានទេសចរច្រើនជាង បណ្តាខេត្តផ្សេងៗមួយចំ នួនផងដែរ។

លោកប្រធានមន្ទីរ ក៏បានបន្តថា នៅក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះដែរ មន្ទីរទេសចរណ៍ខេត្ត  ក្រោមការណែនាំ ចង្អុលបង្ហាញ របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តបាន រៀបចំក្រុមការងារ ចំនួន ៤ក្រុម ដើម្បីចុះតាមគោលដៅ និងកន្លែងផ្តល់សេវា កម្មទេសចរណ៏ជាប្រចាំថ្ងៃ ដើម្បីពង្រឹងគុណភាព សេវាកម្ម អនាម័យ ការគ្រប់គ្រងតម្លៃ សណ្តាប់ធ្នាប់ និងជំរុញការអនុវត្ត វិធានសុវត្ថិភាព ទេសចរណ៏ ក្នុងការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រ សួងទេសចរណ៏ និងក្រសួងសុខាភិបាល ។

ក្រៅពីនោះមន្ទីរបាន សហការជាមួយ សមត្ថកិច្ចនានា ក្នុងការរៀបចំ សណ្តាប់ធ្នាប់ សុវត្ថិភាព ទេសចរណ៍ លើផ្ទៃទឹក ដូចជាការពាក់អាវ ពោងសុវត្ថិភាព និង ការផ្ទុកមនុស្សតាម ទូកទេសចរណ៍ជាដើម។

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋក៏ ដូចជាភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ ក្នុងឱកាសឈប់ សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំខ្មែរនេះដែរ គឺបើទោះបីមានការប្រ ព្រឹត្តិទៅបានដោយរលូន និងពោពេញដោយ ភាពសប្បាយរីករាយ ក៏ពិតមែន  ប៉ុន្តែលោកក៏បាន សង្កេតឃើញ បញ្ហាប្រឈមមួយចំនួន ដូចជា ប្រជាជន ជាភ្ញៀវទេសចរ ភាគច្រើនមិនសូវ ពាក់ម៉ាស់ ខណៈដែលការ អនុវត្តគម្លាតសង្គម ក៏ដូចជាគម្លាត បុគ្គលពុំទាន់បានល្អ (នៅមានកម្រិត)។

ប៉ុន្តែទោះ បីជាយ៉ាងណា លោក សយ ស៊ីណុល ប្រធានមន្ទីរទេស ចរណ៍ខេត្តកំពត ក៏បានបញ្ជាក់ទៀតថា សរុបជារួមចំនួន ភ្ញៀវទេសចរមក ទន្សនា រយៈពេលឈប់ សម្រាក់ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ២១ខែសីហា មានលក្ខណៈល្អប្រសើរ ចំពោះសភាពការណ៏ទូទៅតាមគោលដៅ និងសេវាកម្មទេសចរណ៏ នៃខេត្តខេកំពត បានដំណើរការ ទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *