មនុស្សពីរនាក់ធ្វើសកម្មភាព កាប់ទៅលើស្ទាវមួយ ក្រុមទៀតបណ្ដាល ឲ្យស្លាប់និងរង របួសធ្ងន់ស្រាល

(ខេត្តសៀមរាប)៖ ករណីឃាតកម្ម មនុស្សពីរនាក់បានធ្វើ សកម្មភាពកាប់ទៅលើ មនុស្សមួយក្រុម បណ្ដាលឱ្យស្លាប់ និងរបួសធ្ងន់ស្រាល ហេតុការណ៍ដ៏ភ្ញាក់ ផ្អើលនេះបានកើត ឡើងកាល យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣៥នាទីត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតការណ៍បាន ករណីឃាតកម្មនេះ បង្កឡើងដោយជន សង្ស័យមិនស្គាល់អត្ត សញ្ញាណមានគ្នា ចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ(អត់ចាំស្លាកលេខ) បានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះ មួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។

សមត្ថកិច្ចបានអោយដឹង បន្ថែមទៀតថាជន រងគ្រោះក្នុងករណីខាងលើរួមមានទី១ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបបាន ស្លាប់នៅនិងកន្លែង ទី២ឈ្មោះចៅ ចាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប បានរងរបួសធ្ងន់ ទី៣ឈ្មោះភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានរងរបួសស្រាល ទី៤ឈ្មោះចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប គ្មានរបួសនិងទី៥ឈ្មោះធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។

សមត្ថកិច្ចបញ្ជាក់ថាករណី នេះនៅពុំទាន់ដឹងមូល ហេតុនៅឡើយទេ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុង ចុះស្រាវជ្រាវ ស៊ើបអង្កេតតាម ចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថាសាក សពជនរងគ្រោះ ត្រូវបានយកតម្កល់ទុក នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីរងចាំក្រុម គ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបាន ដឹកទៅព្យាបាលនៅមន្ទីរពេទ្យ សឹង រិទ្ធីរ៉េត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *