សមត្ថកិច្ចឃាត់ខ្លួន ជនជាតិថៃ២ប្តី ប្រពន្ធនិងជនជាតិខ្មែរ ១នាក់ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន នៅក្នុងក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើ គ្រឿងញៀន នៃអធិការនគរបាល ក្រុងប៉ោយប៉ែត សហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ ប៉ោយប៉ែតបាន ចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យបាន៣នាក់ក្នុងនោះមាន ជាជនជាតិថៃប្រុសស្រី ចំនួន២នាក់កាលពី រសៀលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៥និង៣៥នាទី ត្រងចំណុចភូមិសាស្ត្រា មុខកាស៊ីណូប៉ារាម៉ិចស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។

សត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យតទាំង៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាន ជាជនជាតិ ថៃទី១ឈ្មោះកុលវ័ត្ត សុលីវង្ស អាគី ភេទប្រុស អាយុ៤១ឆ្នាំទី៣ឈ្មោះឈ្មោះ ច័ន្ទ រចនា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ទី៣ឈ្មោះ នុតថាថៃ ថៃសំរ៉ាន ភេទស្រី (ហៅម៉ា) ជនជាតិថៃ អាយុ៥៩ឆ្នាំ ជាប្រពន្ធរបស់ ជនសង្ស័យទី១ មានមុខរបរ មិនពិតប្រាកដ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើក ម្លាំងជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង បានរួមមានម្សៅ ក្រាមសថ្លាចំនួន៨ (ប្រាំបី)កូនថង់ ថ្នាំគ្រាប់ពណ៌ ក្រហមមានអក្សរ (WY)ចំនួន៧៧០ (ប្រាំពីររយចិតសិប) គ្រាប់ ក្នុងនោះមានចំនួន ៣០គ្រាប់ច្រកក្នុង កំណាត់ទុយោខ្លីៗ និងថ្នាំគ្រាប់ពណ៌ខៀវ ប្រភេទអក្ស(wy) មេថ្នាំចំនួន៣គ្រាប់។

សមត្ថកិច្ចបានបញ្ជាក់ ថាជនសង្ស័យខាងលើ នេះត្រូវបានកម្លាំងនៃ អធិការរដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានចុះ ល្បាតនិងឃាត់បានពីរ ទីតាំងផ្សេងគ្នាទី១កម្លាំង បានឃាត់ខ្លួនឈ្មោះ កុលវ័ត្ត សុលីវង្ស អាគីជនជាតិ ថៃនៅចំណុចកាស៊ីប៉ារាម៉ិក និងឈ្មោះច័ន្ទ រចនា ភេទស្រីជនជាតិខ្មែរ និងឈ្មោះនុតថាថៃ  ថៃសំរ៉ាន(ហៅម៉ា) ជនជាតិថៃឃាត់ខ្លួន នៅចំណុចផ្លូវដើមពុទ្ទ្រាស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាង លើត្រូវបានបញ្ជូនខ្លួន មកកាន់អធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាក សួរនិងកសាងសុំនុំរឿង បញ្ជូនខ្លួនទៅកានការិយា ល័យប្រឆាំងបទល្មើស គ្រឿងញៀននៃស្នង ការនគរបាលខេត្តបន្ទាយ មានជ័យដើម្បីចាត់ ការបន្តរតៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *