គណៈបណ្ជាការឯក ភាពក្រុងថាលោក អ៊ឹង ប៊ុនហួរ នៅថ្កើនកាយដី ស្ទឹងទឹកថ្លាលើក ទី១ចុះបញ្ឍប់ ទី២ធ្វើកិច្ចសន្យា លោកទី៣និងបញ្ជូន ទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ គណៈបណ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹលរ៉ាយ៉ា  អភិបាលក្រុង សិរីសោភ័ណ ជាប្រធានគណៈ បណ្ជាការឯកភាពក្រុង សិរីសោភ័ណ លោកយ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សេរីសោភ័ណ លោក ផាត់ វណ្ណី មេប៉ុស្តិ៍ សង្កាត់ទឹកថ្លា បានចុះបង្ក្រាប រថយន្តដឹកដី ចំនួន៩គ្រឿង ត្រាក់ទ័រ១គ្រឿង អេសស្កា ៣គ្រឿងកាយយក អាចម៍ដីពីមាត់ ស្ទឹងនិងចំណីស្ទឹង សិរីសោភ័ណយកទៅ ចាក់ដីរបស់ខ្លួនអង្កន់ ដីលក់ត្រង់ចំណុច ក្បាស្ទឹងស្ពាន ទឹកថ្លា ក្នុងភូមិទឹក សង្កាត់ទឹកថ្លាក្រុង សិរីសោភ័ណ នៅវេលាម៉ោង ១រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។

តាមការអះអាងរបស់ លោកហ៊ឹលរ៉ាយ៉ា បានប្រាប់ឲ្យដឹងថា កន្លងមកលោកបាន ដឹកនាំរដ្ឋបាលក្រុងចុះបង្ក្រាប លោកប៊ុនហួរម្តងរួច មកហើយព្រោះគាត់បាន ឲ្យកម្មករនិងគ្រឿងចក្រ របស់លោកកាយយក អាចម៍ដីពីមាត់ស្ទឹងនិង ចំណីស្ទឹងសិរីសោភ័ណ របស់រដ្ឋត្រង់ក្បាល ស្ទឹងស្ពានទឹកថ្លាក្នុងទំហំ ប្រមាណជិត៣០.០០០ ម៉ែត្រក្រឡាដើម្បីយក ធ្វើជាកម្មសិទ្ធិឯកជន ម្តងរួចមកហើយ ។

តែលោកអ៊ឹង ប៊ុនហួរ នេះនៅគ ឃ្លើនបានបន្តឲ្យកម្មករ និងគ្រឿងចក្ររបស់លោក កាយយកអាចម៍ដីពី មាត់ស្ទឹងនិងចំណី ស្ទឹងសិរីសោភ័ណ របស់រដ្ឋត្រង់ ក្បាលស្ទឹងស្ពាន ទឹកថ្លាបន្តទៀតដោយ មិនញើតនិងច្បាប់ឡើយ។

លោកហ៊ឹល រ៉ាយ៉ា បានប្រាប់ឲ្យដឹងថា អាជ្ញាធរនិងជំនាញនឹង ត្រូតពិនិត្យលម្អិតបន្ថែម ទៀតលើសកម្ម ភាពរំលោភខាង លើហើយនឹង ប្រើឧបករណ៍និយាមការ ភូមិសាស្ត្រGPSចុចផ្ទៀងផ្ទាត់ ឲ្យបានជាក់លាក់។

លោកហ៊ឹលរ៉ាបានបញ្ជាក់ ឲ្យដឹងទៀតថាលើក ទី១លោកចុះ បញ្ឍប់ឲ្យកាយ លើកទី២ លោកចុះឃាត់ រថយន្តដឹកដី៩គ្រឿង ត្រាក់ទ័រ១គ្រឿង និងម៉ែខូ៣គ្រឿង ធ្វើកិច្ចសន្យា បើមានលើក៣ ទៀតនិងបញ្ជូនទៅតុលាការ ហើយដើម្បីធ្វើទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *