ជនជាតិថៃ២នាក់លួច ជក់គ្រឿងញៀនយ៉ាង សកម្មត្រូវបានកំលាំង អាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនដក ហូតវត្ថុតាងមានថ្នាំញៀន

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃ២នាក់ លួចជក់គ្រឿងញៀនយ៉ាង សកម្មត្រូវបានកំលាំង អាវុធហត្ថក្រុងប៉ោយ ប៉ែត១ក្រុមដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះ បង្ក្រាបបានជនជាតិថៃ បានចំនួន២នាក់ដក ហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៤កូនថង់ ស្មើ ៣,៩៤ក្រាម ឧបករណ៍​សម្រាប់ ប្រើប្រាស់ វិចខ្ចប់​គ្រឿងញៀន និងសម្ភារៈមួយចំនួននៅ វេលាម៉ោង១និង០០នាទី ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០២០ ក្រោយពីទទួលបាន ព័ត៍មានពីប្រជាពលរដ្ឋថា មានអ្នកជក់ថ្នាំញៀន នៅចំណុចផ្ទះសំណាក់ មួយកន្លែង ជាន់ទី៥ បន្ទប់លេខ៥២ ស្ថិតនៅ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​លោកនួន នីណារ៉ូ បានឲ្យដឹងថាជនសង្ស័យ ១ឈ្មោះ សុត សុផនវិឆាណាំឡុង ភេទប្រុស អាយុ​៣៨ឆ្នាំ ជនជាតិ​ថៃ ២ឈ្មោះ សាក់កាចន តាផែវ ភេទប្រុស អាយុ​៤៦ឆ្នាំ ជនជាតិ​ថៃ​ អ្នកទាំងពីរ​មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​ផ្ទះ​សំណាក់ ស្ថិតក្នុងភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំងពីរនាក់ ក្រោយពីបញ្ជូនមកទី បញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ រួចមកបាន ឆ្លើយសារភាពថា ខ្លួនគេពិតជាបាន ទិញគ្រឿងញៀន មកទុកសម្រាប់ជក់ ពិតប្រាកដមែន ដោយបានចម្លើយសារភាព នឹងមានវត្ថុតាងផងនោះ កម្លាំងជំនាញ គ្រឿងញៀនអាវុធហត្ថ ខេត្តបញ្ជូនជន សង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងទៅ សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *