កម្លាំងអាវុធហត្ថ ខេត្តរតនគិរី សហការបង្ក្រាប បទល្មើសព្រៃឈើ

(ខេត្តរតនគិរី)៖ ននៅព្រឹក ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការស្រុក និងកម្លាំងកងរាជ អាវុធលើផ្ទៃប្រទេស បានសហការជាមួយ កម្លាំងនគរបាលការ ពារព្រំដែន ៦២៣ និង កម្លាំងទាហាន ការពារព្រំដែន១០២ បានចុះឃាត់ចាប់រថយន្ត ចំនួន ០១គ្រឿង ម៉ាកសាំយុងពណ៌ស គ្មានស្លាកលេខ ដែលមាន ផ្ទុកឈើចំនួន ១៥ដុំ ជាប្រភេទ ឈើស្រឡៅ នៅត្រង់ចំណុច និយាមកា (៦៦៨៧៤-២២៩៧៩) ស្ថិតក្នុងភូមិសាស្រ្តភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

រឹបអូសវត្ថុតាង មានរថយន្ត ចំនួន ០១គ្រឿង, ឈើប្រភេទស្រឡៅ ចំនួន ១៥ដុំ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នវត្ថុតាងខាងលើ រក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដើម្បីទុកប្រគល់ ជូនទៅឱ្យជំនាញរដ្ឋ បាលព្រៃឈើ ធ្វើការវាស់វែង ចាត់ការតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *