កុមារីអាយុ៩ឆ្នាំត្រូវបាន ជន​ម្នាក់​រំលោភ ​សេព​ស​ន្ទ​វ​:   សម្រេច៥ដងទើប សមត្ថកិចចាប់ខ្លួនបាន

(ខេត្តកំពង់ស្ពឺ)៖ យោងតាមរបាយការណ៍ របស់កម្លាំងសមត្ថកិច្ច នគរបាលនៃស្នង ការដ្ឋានខេត្តកំពង់ស្ពឺ បានឲ្យសារព័ត៌មានដឹងថា ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្នុងបទល្មើសចាប់ រំលោភសេពសន្ទវៈ ទៅលើកុមារីអាយុ៩ឆ្នាំ ម្នាក់តាមពាក្យបណ្តឹង​ របស់ឪពុកម្តាយ ​ក្មេងរងគ្រោះ​។

​ប្រភពបន្តអោយ ដឹងពីសមត្ថកិច្ចក្នុង ករណីនេះបានកើត ឡើងនៅភូមិវាលធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។

​​សមត្ថកិច្ច​បានបន្តឱ្យ ដឹង​ថា​ជនសង្ស័យ ​ឈ្មោះ​ហ៊​ន ស្រស់ អាយុ​២៦​ឆ្នាំ និង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ​.​ស​.​ន​ អាយុ៩ឆ្នាំអ្នកទាំងពីរ រស់នៅភូមិឃុំជាមួយគ្នា។

តាមសម្តីក្មេងស្រី​រង គ្រោះ​បានឱ្យដឹងថា​ ​ជនសង្ស័យ​បាន​ចាប់ រំលោភ​សេ​ពស​ន្ទ​វៈ​ នាង​បានសម្រេច​ផ្ទួនៗ​ គ្នា​ចំនួន​៥​ដង​។ត្រូវ​ឪពុកម្តាយ​ឃើញ ​ក៏បាន​ទៅ​ដាក់​ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍ នគរបាល​ត្រែងត្រយឹង​។

​ប្រភព​បន្តថាៈ​ក្រោយ ពី​ទទួល​ពាក្យបណ្តឹង ​ពី​ឈ្មោះ​ជា​ឃី​ន ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ​ត្រូវជា​ឪពុក​ក្មេងរង គ្រោះ​រស់នៅ​ភូមិ​វាល ​ធំ​ឃុំ​ត្រែងត្រយឹង​ កម្លាំង​ជំនាញ​បាន ​ឃាត់ខ្លួន​ជនសង្ស័យ ​បាន​ភ្លាមៗ​និង​បញ្ជូន​ ទៅកាន់​អធិការដ្ឋាន ​នគរបាល​ស្រុក​ភ្នំ ស្រួច​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *