លោកកវរសេនីយ៍ឯក សៅ សារឿន អធិការនគរ បាលស្រុកថ្មពួក កំពុងក្លាយជា សប្បុរសជនយ៉ាង  សកម្មក្នុងការ ជួយជនក្រីក្រ

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០  លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរ បាលស្រុកថ្មពួក បានដឹកនាំកងកម្លាំង និងមានការចូលរួមពីលោក យង់ យឺន អភិបាលរងស្រុកថ្មពួក បាននាំយក សម្ភារៈ គ្រឿង បរិភោគ និងថវិកា ប្រគល់ជូនលោក យាយ ចាស់ជរា និង គ្រួសារក្រីក្រ ចំនួន02នាក់ ៖

ទី១ ឈ្មោះ អ៊ូ លិស ស្រី អាយុ81ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក

ទី២ ឈ្មោះ យឿន យឺត ស្រី អាយុ44ឆ្នាំ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ។

សម្ភារៈរួមមាន  អង្ករ 25kg ទឹកសុទ្ធ10យួរ មី 01កេះ ទឹកស៊ីអ៊ីវ01យួរ ទឹកត្រី 1យួរ អំបិល 05kg  ស្កសរ 1kg ប៊ីចេង  1kg ខ្លាញ់ 5លីត្រ មុង 01  ថវិកា 10ម៉ឺនរៀល ។

តាមការសង្កេត បានឲ្យឃើញថា លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក កំពុងក្លាយខ្លួន ជាសប្បុរសជន យ៉ាងសកម្ម  ក្នុងការជួយពលរដ្ឋក្រីក្រ ហើយក្នុងនោះ ក៏មានការគាំទ្រ និង កោតសរសើពី សំណាក់ប្រជាពលរដ្ឋផងដែរ ដែលមានលោក វរសេនីយ៍ឯក សៅ សារឿន ជាអធិការចេះខ្វល់ខ្វាយ និង យកចិត្តទុកដាក់ ជួយសម្រួលការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ថាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *