ដំបៅចាស់បានរើឡើងវិញហើយ រថយន្តវិស្វកម្មជាច្រើនគ្រឿងរបស់ សម្ដេចតេជោហ៊ុនសែន ត្រូវបានលោក សូរចាន់ណារី យកមកប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួន

ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត៖ ក្រោយពីរមានសារព័ត៌មានជាច្រើន ស្ថាប័នបានធ្វើការចុះផ្សាយពាក់ព័ន្ធនឹងរឿងអាស្រូវចាស់របស់លោក វរសេនីយ៍ឯក សូរចាន់ ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ 911 យករថយន្តកងវិស្វកម្មរបស់សម្ដេចតេជោ ហ៊ុន សែន ជាច្រើនគ្រឿងមក ធ្វើអាជីវកម្មដឹកអាចម៍ដីលក់សម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន កន្លងទៅ រយៈពេល ជាងមួយឆ្នាំហើយ តែឥឡូវនេះចាប់ផ្ដើមកក្រើកសាជាថ្មីនៅដំបៅចាស់ទៀតហើយ កាលពីវេលាម៉ោង01.35នាទីត្រូវនិងថ្ងៃសុក្រទី 10 ខែកក្កដាឆ្នាំ 2020 អង្គភាពសារព័ត៌មាន គេហទំព័រ ប្រម៉ាញ់ជាយដែន យើងបានចុះទៅផ្តិតរូបភាព ដល់ទីតាំងរណ្តៅដីចាស់ដដែលស្ថិតនៅ កន្លែងចាស់ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ សង្កេតឃើញមានរថយន្តកងវិស្វកម្មរបស់សម្ដេចតេជោហ៊ុនសែន ដែលគេប្រើរូបមន្តថ្មី ដែលរថយន្តទាំងអស់នោះត្រូវបានគេបកឡូហ្គោកងវិស្វកម្មចេញដើម្បីបំភ័ន្តភ្នែកមហាជននិង អ្នកសារព័ត៌មានតែទោះជាយ៉ាងណាក៏មិនអាចបំភ័ន្តភ្នែកប្រជាពលរដ្ធនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឡើយ។

តាមប្រភពពីពីមេការ បានបានប្រាប់អ្នកសារព័ត៌មានយើងថា រថយន្តទាំងអស់នេះគឺជារបស់ លោកវរសេនីយ៍ឯក សូរ ចាន់ណារី ជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោលេ 911 និងជាជំនួយការរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ កន្លងមកល្បីឈ្មោះខាងបើកច្រករបៀងតាមព្រំដែន ខ្មែរ-ថៃ អោយពលករធ្វើចំណាកស្រុកខុសច្បាប់ នឹងមានឥទ្ធិពលខ្លាំងហ៊ានយករថយន្ដកងវិស្វកម្មរដ្ឋ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន យកមកបកឡូហ្គោចេញយកមកធ្វើអាជីវកម្មដឹកអាចម៍ដីលក់ប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនតាមអំពើចិត្តលោក។

មហាជនបានធ្វើការរិះគន់ទៅលើលោក សូរ ចាន់ណារីថាពិតជាខ្លាំងមែនមិនខ្លាចញញើតថ្នាក់លើអីបន្តិចសោះ នៅតែហ៊ានយករថយន្តកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ គួរបញ្ជាក់ផងដែរថាគួរ ជុំវិញរឿងរ៉ាវខាងលើនេះ អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនយើងខ្ញុំបានខលតាមទូរស័ព្ទជាច្រើនដងតែពុំមានការទទួល ដូច្នេះអង្គភាពយើងខ្ញុំរងចាំ ធ្វើការបកស្រាយបំភ្លឺនៅពេលក្រោយ។ ដោយលោកមុតចន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *