រដ្ឋបាលខេត្តកំពត​ រៀបចំពិធីទទួល ទានអាហារសាមគ្គី ជូនសិក្ខាកាមដែល អញ្ជើញមកពី២៥ រាជធានី​ ខេត្ត

(ខេត្តកំពត)៖ នារាត្រីថ្ងៃចន្ទ​ ទី២៤​ ខែកុម្ភៈ ឆ្នាំ២០២០​ លោក ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត បានរៀបចំពិធី ទទួលទានអាហារ សាមគ្គីជូនសិក្ខាកាម ដែលអញ្ជើញមកពី ២៥រាជធានី​ ខេត្ត​ ដើម្បីចូលរួមសិក្ខា សាលាបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៩​ និងលើកទិសដៅ សកម្មភាពការងារឆ្នាំ២០២០​ នៃការអនុវត្តការងារ ច្រកចេញចូលតែមួយ​ និងការិយាល័យ ប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ រយៈពេលពីរថ្ងៃ​ ពីថ្ងៃទី២៤​ ដល់ថ្ថៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្លែងទៅកាន់សិក្ខា កាមនារាត្រីនេះ​ លោក ជាវ តាយ បានមានប្រសាសន៍ថា​ ថ្ងៃនេះជាពេលវេលាប្រកបដោយ សេចក្តីសោមនស្ស រីករាយក្រៃលែង​ ដែលក្រសួងមហា ផ្ទៃផ្តល់កិត្តិយសជ្រើស រើសយកខេត្តកំពត ជាម្ចាស់ផ្ទះរៀបចំ សិក្ខាសាលាបូក សរុបលទ្ធផល ការងារឆ្នាំ២០១៩​ និងលើកទិសដៅ សកម្មភាពការ ងារឆ្នាំ២០២០​ នៃការអនុវត្ត ការងារច្រកចេញ ចូលតែមួយ​ និងការិយាល័យ ប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ ក្រោមជាតិនាពេលនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពត​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីទាំងអស់​ និងសូមអញ្ជើញ ពិសារភោជនីយហារ ដែលបានរៀបចំជូន​ ហើយក៏សូមអភ័យ ទោសប្រសិនបើការ ទទួលមិនបានដិដល់​ ឬខ្វះខាតក្នុង ប្រការណាមួយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *