ការអនុវត្តគោលនយោបាយ គាំពារសង្គមបានត្រឹមត្រូវ អាចកាត់បន្ថយអត្រា នៃការស្លាប់របស់ មាតា និងទារក

(ខេត្តកំពត)៖ ថ្នាក់ដឹកនាំសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត បានជំរុញដល់មន្ត្រីមន្ទីរ ស្ថាប័នជំនាញ និងពាក់ព័ន្ធសូម យកចិត្តទុកដាក់ក្នុង ការអនុវត្តគោល នយោបាយគាំពារ សង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅដល់ ការកាត់បន្ថយអាត្រា ស្លាប់របស់មាតា និងទារក រួមទាំងកុមារ អាយុក្រោម៥ឆ្នាំ របស់កម្ពុជាផងដែរ។

ការលើកឡើងបែប នេះជាប្រសាសន៍របស់ លោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលបានរៀបចំធ្វើឡើង នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

លោកស្រីបានលើក ឡើងទៀតថា កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ  ពិសេសសម្តេចគតិព្រិទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបំផុសស្មារតី មនុស្សធម៌ឲ្យរីកសុះ សាយនៅក្នុងសង្គមខ្មែ រដែលមានវប្បធម៌ដ៏ បវរធ្វើឲ្យពិភពលោកភ្ញាក់ផ្លើល។

សកម្មភាពមួយនៅ ក្នុងចំណោម សកម្មភាពជាច្រើន ដែលបង្ហាញអំពី ទឹកចិត្តស្រឡាញ់ និងកាយវិការដ៏សប្បុរសគ្មាន ពីររបស់សម្តេចទាំងពីរ  នាពេលកន្លងទៅមកថ្មីៗនេះ គឺការដាក់ចេញ នូវគោលនយោបាយ គាំពារសង្គម ដើម្បីចូលរួមចំណែក លើកកម្ពស់សុខ ភាពមាតា និងទារកក្នុងគ្រួសារ ខ្វះខាតនៅកម្ពុជា តាមរយៈការជំរុញឲ្យ ស្ត្រីទៅពិនិត្យផ្ទៃពោះ និងថែរក្សាសុខភាព មុនពេល អំឡុងពេល និងក្រោយ ពេលសម្រាល។

ការអនុវត្តគោល នយោបានមួយនេះ អាចឈានទៅដល់ កាត់បន្ថយអត្រា ស្លាប់របស់មាតា និងទារក និងការស្លាប់ របស់កុមារអាយុក្រោម ៥ឆ្នាំប្រកប ដោយប្រសិទ្ធភាព។

លោកស្រីវ លាង ហៃជាវតាយ បានបញ្ជាក់ផងដែរថា ផ្អែកតាមការកំណត់ នូវគោលដៅអភិវឌ្ឍន៍  ប្រកបដោយ ចិរភាពឆ្នាំ២០៣០ លោកស្រីសូមអំពាវ នាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារ សុខភាពមាតា ទារក និងកុមារនៅ ក្នុងខេត្តកំពត។

លើសពីនោះទៅ ទៀតអនុប្រធាន អចិន្ត្រៃយ៍សាខា ក៏បានអំពាវនាវ ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធ ផ្នែកសុខភាព ឬ អ្នកផ្តល់សេវា សុខភាពទាំងអស់ ចូលរួមគាំទ្រ និងអនុវត្តគោល នយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេច បានគោលដៅ  នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងទារក និងកុមារតូចៗ របស់កម្ពុជាឲ្យ បានជោគជ័យ។

នៅក្នុងពិធីនោះដែរ លោកស្រីក៏បាន នាំយកអំណោយមួយ ចំនួនប្រគល់ជូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុ ក្រោម៥ឆ្នាំ ចំនួន១២៦នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១ អាវយឺត១កញ្ចប់ ទឹកដោះគោខាប់៤កំប៉ុង ស្ករស ១គីឡូក្រាម ទឹកសុទ្ធ១ដបធំ និងថវិកាមួយចំនួន។

អ្នកជំងឺសម្រាកព្យា បាលនៅមន្ទីរពេទ្យ ចំនួន២៥នាក់ ម្នាក់ទទួលបាន ទឹកដោគោ ខាប់៤កំប៉ុង ស្ករស១គីឡូក្រាម និងថវិកាមួយចំនួន។ ស្រ្តីសម្រាលកូនចំនួន ៦នាក់ម្មាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង ស្ករស១គីឡូករាម ឃីតទារក១ឈុត និងថវិកាមួយ ចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *