តើពិតមែនទេ លោកហ៊ាល ទូចកំពង់រងការ រិះគុនពាក់ពន្ធ អំពើពុករលួយ

(ខេត្តកំពង់ឆ្នាំង)៖ ថ្មីៗនេះមានការបែកធ្លាយ នូវអំពើពុករលួយ របស់លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានអោយឈ្មួញដឹក ទំនិញពីព្រំដែនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ត្រូវបង់លុយក្បាលឡាន ចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ឬ៥០០ដុល្លារ ពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានឡានកង់ ១០និងឡានយីឌុប ជាដើម។

ករណីឡានដឹកប្រេងម៉ាស៊ិនពីភ្នំពេញ យកទៅចែកចាយតាមខេត្ត ហើយឆ្លងកាត់ខេត្ត កំពង់ឆ្នាំងក៏បង់លុយ ថ្នូរនិងការមិនបង្ក្រាប។បង្កើនសកម្មភាពប្រព្រឹត្ត អំពើពុករលួយខ្លាំងក្លាយ ជាងមុនទៅទៀតនេះ បើតាមប្រភពពីសមត្ថកិច្ច ពាក់ព័ន្ធនៅខេត្ត កំពង់ឆ្នាំងបានឲ្យ ដឹងថាមួយរយៈចុង ក្រោយនេះលោកហ៊ាល ទូចប្រធានសាខាគយរដ្ឋាករ ខេត្តកំពង់ឆ្នាំងបាន បង្កើនសកម្មភាពប្រព្រឹត្ត នូវអំពើពុករលួយ ដោយ អាងមានខ្នង បង្អែករឹងមាំ នៅក្នុងអគ្គនាយក ដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ជាក់ស្ដែងរឿងអាស្រូវ ពុករលួយច្រើនបែប ច្រើនយ៉ាងរបស់លោក ហ៊ាល ទូច ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ក៏ ប៉ុន្តែលោកគុណ ញឹមដែលជាអគ្គនាយក នៃអគ្គនាយនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំង អស់សូម្បីតែលោក អួនព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏រក្សាភាព ស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលលោក ហ៊ាល ទូច បក្សពួកបង្កើន សកម្មភាពប្រព្រិត្តអំពើ ពុករលួយធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់វិធាន ការកែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ។

ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករ ដឹកជញ្ជូនទំនិញពីព្រំដែន ខ្មែរសៀមឆ្លងកាត់ផ្លូវ ជាតិលេខ៥ចូល ខេត្តកំពង់ឆ្នាំង ទៅភ្នំពេញមួយរយៈ ចុងក្រោយនេះលោកហ៊ាល ទូចនិងបក្សពួកតាម យកលុយលើតុ ក្រោមតុកពីក្រុមឈ្មួញ និងក្រុមអាជីវករ បានបញ្ជាក់ថាទោះបី ពួកគេដឹកជញ្ជូនទំនិញ ដែលបង់ពន្ធត្រឹម ត្រូវនៅជាប់ព្រំដែន រួចហើយក៏ដោយក៏ជាស់ មិនផុតពីបង់លុយលើ តុក្រោមតុការតាមការ កំណត់របស់លោកហ៊ាល ទូច និងបក្សពួកនោះ ទេក្នុងមួយថ្ងៃៗមានរថយន្ត ដឹកទំនិញឆ្លងកាត់ផ្លូវជាតិ លេខ៥ចូល ខេត្តកំពង់ឆ្នាំង មិនតិតទេលោកហ៊ាល ទូចប្រមូលលុយ បានមិនតិចទេហើយ ក្នុងមួយផ្នែកនៃលុយនេះ ត្រូវបានលោកហ៊ាល ទូចយកទៅ លេងល្បែងស៊ីសងទៀតផង។

ប្រភពស្និទ្ធនឹងលោកហ៊ាល ទូចមេគយ ខេត្តកំពង់ឆ្នាំងបានឲ្យដឹង ថាក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេច ពន្ធទំនិញនិងបង់ ពន្ធមិនគ្រប់ទំនិញខុស ច្បាប់ពីតំបន់ព្រំដែន ខ្មែរ&សៀមឆ្លងកាត់ ខេត្តកំពង់ឆ្នាំងចូល មកភ្នំពេញគឺ ជាប្រភពចំណូលដ៏ ធំរបស់លោកហ៊ាល ទូចដែលកំពុង សាងភាពល្បីល្បាញ ខាងពុករលួយយ៉ាង ក្រអឺតក្រទមសមត្ថកិច្ច ពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង បានកត់សំគាល់ថា លោកហ៊ាល ទូចមិនដែល ចាត់វិធានការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និង ទំនិញ ខុសច្បាប់ឆ្លងកាត់ ខេត្តកំពង់ឆ្នាំងនោះទេ ព្រោះខ្លាចខាតបង់ ផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកអូនព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដោយអោយ លោកហ៊ាល ទូចយក តួនាទីរបស់ខ្លួនប្រព្រឹត្ត អំពើពុករលួយយ៉ាង គឃ្លើនបន្តទៀត នោះឡើយរីឯលោក ឱមយិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅទៅ លើរឿងអាស្រូវពុក រលួយរបស់លោកហ៊ាល ទូចមេគយប្រចាំ ខេត្តកំពង់ឆ្នាំងផងដែរ ព្រោះមួយរយៈចុងក្រោយនេះ លោកហ៊ាល ទូចនិងបក្ខពួកប្រព្រឹត្តអំពើ ពុករលួយគ្មានញញឹត រអាអ្វីឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *