អេស្ការមួយគ្រឿង ឆាបឆេះគ្មានសល់ គេសង្ស័យមក ពីឆ្លងចរន្តភ្លើង

(ខេត្តស្ទឹងត្រែង)៖ អេស្ការមួយគ្រឿង ខណៈពេលកំពុងកាយ ប្រឡាយរំដោះសុខៗ ទឹកស្រាប់តែមានអណ្តាត ភ្លើងបង្ករអោយឆាបឆេះ ស្ទើរគ្មានសេសសល់ ហេតុនេះកើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅចំណុចផ្លូវបំបែក ចូលភូមិត្រពាំងព្រៃ ឃុំថាឡាបបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹង ថាអេស្ការដែលឆាបឆេះ នេះមានម្ចាស់ឈ្មោះ ប៉ុនចាន់ឌីភេទប្រុស មានស្រុកកំណើតអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ករណីអគ្គីភ័យឆាប ឆេះអេស្ការកាយដី នេះបណ្តាលអោយ តៃកុងម្នាក់មិនស្គាល់ អត្តញ្ញាណបានរង របួសស្រាលខណៈ ពេលងគ្គីភ័យបាន ឆាបឆេះយ៉ាងខ្លាំង និងបានលោតចេញ គំនរភ្លើង។

ប្រភពដ៏ដែលបាន អោយដឹងទៀតថា ខណៈពេលដែលកំពុង តែឆេះត្រូវបានប្រជាពល រដ្ឋនៅរស់នៅ ក្បែរកន្លែង កើតហេតុនិងរថយន្ត ពន្លត់អគ្កីភ័យបាន ជួយពន្លត់ទើបភ្លើងដែល ឆាបឆេះអេស្កា រទើបរលត់ទៅវិញជា ស្ថារពរតែគ្រឿង ចក្របានឆេះសុះអស់ ទៅហើយមិនអាកែកុន រឺជួសជុលប្រើវិញបានទេ។

ជុំវិញអគ្គីភ័យឆាបឆេះ អេស្ការខាងលើនេះខ្លះ លើកឡើងកាឆាបឆេះ នេះគេសង្ស័យថាបណ្តាល មកពីឆ្លងចរន្តភ្លើង ខ្លះទៀតនិយាយថា បណ្តាលមកពីបែប ទុយោរប្រេងទើបង្ករ អោយឆាបឆេះ បែបនេះតែម្តងទៅ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *