ករណីផ្ទុះសេរខ្សែរភ្លើង បណ្តាលអោយ ឆាប់ឆេះផ្ទះប្រជាពលរដ្ឋ អស់៣ខ្នងនៅក្នុង ស្រុកព្រៃឈរ

(ខេត្តកំពងចាម)៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងត្រូវអគ្គីភ័យលេបត្របាក់ ស្ទើរគ្មានសល់ហេតុកា នេះកើតកាល ពីព្រឹកថ្ងៃទី២៤ខែ កុម្ភៈឆ្នាំ២០២០វេលា ម៉ោង១១និថ២០នាទី ស្ថិតនៅក្នុងភូមិកេះ ឃុំមៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ឯក កែវស៊ាងហ៊ាន់អធិ ការស្រុកព្រៃឈរ បានប្រាប់អោយដឹង ថាករណីអគ្គីភ័យ នេះបង្ករឡើងដោយ ផ្ទុះសេរខ្សែរភ្លើង បង្ករជាអណ្តាតភ្លើងឆាប ឆេះនិងរាលដាលដល់ ផ្ទះអ្នកជិតខាងអស់ ចំនួន២ខ្នងផងដែរតែ សំណាងមិនមានគ្រោះ ថ្នាក់ដល់អាយុជីវិត នណាម្នាក់ឡើយ។

លោកវរសេនីយ៍ឯក កែវស៊ាងហ៊ាន់បានបន្តរទៀត ថាស្ថានភាពអគ្គីខាង លើនេះត្រូវបានពន្លត់ជា ស្ថារពរនូវវេលា ម៉ោង១២និង៣០នាទីដោយប្រើ ប្រាស់រថយន្តពន្លត់ អគ្គីភ័យអធិការដ្ឋាន ស្រុកព្រៃឈរចំនួន២គ្រឿង អស់ទឹកចំនួន២ស៊ីទែន ទើបពន្លត់បានជាស្ថារពរ។

លោកអធិការបាន បញ្ជាក់បន្ថែមទៀត ថាកម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ តែងតែត្រៀម លក្ខណៈទុកជាមុន ក្នុងការបង្ការ ការពារ សង្គ្រោះនិង ឆ្លើយតបទៅនឹងសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ និង ត្រៀមឆ្លើយតបតាម បទបញ្ជាថ្នាក់ដឹកនាំ គ្រប់ពេលវេលា គ្រប់ស្ថានការ ២៤លើ២៤ ម៉ោងផងដែរ។

ទំហំខូចខាតក្នុងករណី អគ្គីភ័យបណ្តាលអោយ ឆេះផ្ទះប្រជាពលរដ្ឋខាង លើសមត្ថកិច្ចមិនទាន បញ្ជាក់បាននៅឡើយ ទេរងចាំជំនាញចុះ ពិនិត្យរួចរាល់សិន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *