មានករណីភ្លើងឆាបឆេះ ព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តកែប ដោយមិនដឹងមូល ហេតុតែត្រូវបានពន្លត់ ទាន់ពេលវេលា

(ខេត្តកែប)៖ ករណីមានភ្លើងឆាបឆេះព្រៃ និងចំការរបស់ប្រជាពលរដ្ឋ ស្ថិតចំណុចភូមិសាស្ត្រ ទឹកដីក្រុងកែប និងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ ខេត្តកែប បានធ្វើឱ្យផលដំណាំរបស់ អ្នកស្រុកមួយផ្នែក ត្រូវរងការបំផ្លាញ ដោយសារមានភ្លើង ឆេះរាលដាលដោយ ពុំដឹងមូលហេតុច្បាស់លាស់។

តាមសេចក្តីរាយ ការណ៍ពីប្រជាពល រដ្ឋស្ថិតក្នុងតំបន់ខាង លើបានរៀបរាប់ថា ករណីភ្លើងឆេះព្រៃរាល ដាលបង្កប៉ះពាល់ ដល់ផលដំណាំនេះ គឺមិនទាន់ដឹងថាឆេះ ដោយសារការដុត បំផ្លាញឬការបោះចោល កន្ទុយបារីនោះទេ ប៉ុន្តែករណីខាងលើ ពុំបង្កផលប៉ះពាល់ដល់ លំនៅដ្ឋានអ្នកស្រុក ឬបង្ករបួសស្នាម ដល់មនុស្ស សត្វឡើយ ហើយការឆេះយ៉ាង ពេញបន្ទុកនេះត្រូវបាន អាជ្ញាធរនិងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ជួយពន្លត់បានទាន់ ពេលវេលាផងដែរ។

សូមជម្រាបថា ករណីភ្លើងឆាបឆេះព្រៃនេះ បានកើតឡើងនៅ ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ និងបន្តឆាបឆេះរហូតដល់ យប់នាថ្ងៃដដែល។ ក្នុងខណៈនោះដែរគេឃើញ វត្តមានអាជ្ញាធរខេត្តកែប លោកឧត្តមសេនីយ៍ស្ន ងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ ត្រីស្នងការរង និងអធិការនគរបាលក្រុង ស្រុក ក៏បានដឹកនាំកម្លាំងនគរបាល រួមជាមួយប្រជាពលរដ្ឋ ប្រមាណ៧០នាក់ និងឡានទឹកចំនួន៣គ្រឿង (រថយន្តស្នងការដ្ឋាន១គ្រឿង អធិការក្រុងកែប ១គ្រឿង និងអធិការស្រុក ១គ្រឿង) ដើម្បីចុះអន្តរាគមន៍ពន្លត់ ភ្លើងឆេះព្រៃក្នុងដីឡូត៍ និងឆេះក្នុងចំការ ចំនួន៣កន្លែង នៅក្នុងភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ២កន្លែង និងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ១កន្លែង។

ចំពោះហេតុការណ៍នេះ កម្លាំងនគរបាលក៏បាន ចុះអន្តរាគមន៍ពន្លត់ និងគ្រប់គ្រងស្ថាន ការពន្លត់បានរលត់ជាស្ថាពរ ដោយប្រើទឹកអស់ ចំនួន៧ឡាន ចំពោះករណីឆេះ ព្រៃខាងលើនេះ បណ្តាលឱ្យខូចខាត ដំណាំប្រជាពលរដ្ឋ មួយចំនួនរួមមាន៖ ដើមស្វាយចំនួន១៥០ដើម និងដើមម្រេច ចំនួន៨០គុម្ព រួមទាំងដើមល្ហុង ចេក ស្វាយចន្ទីមួយ ចំនួនទៀត តែមិនបណ្តាលឱ្យ រាលដាលប៉ះពាល់ដល់ លំនៅដ្ឋានប្រជាពលរដ្ឋ និងមានគ្រោះថ្នាក់ដល់ មនុស្សឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *