កេះស្រាបៀ ABC Tiger Anchor រាប់រយកេះរាយ ប៉ាយពេញថ្នល់ជាតិ ដោយសារតែអ្នកបើក រថយន្តដឹកស្រាបៀប បើកលឿន បណ្តាលឲ្យក្រឡាប់

(ខេត្តបន្ទាយមានជ័យ)៖ អ្នកបើករថយន្តដឹកស្រា បៀម្នាក់បើករថយន្ត លឿនហួសកំណត់ប្រញាប់ យកស្រាបៀទៅដាក់ ឲ្យម៉ូយសំណាងអាក្រក់ ស្រាប់តែបើកក្រឡាប់ ចាក់ចោលស្រាបៀ ABC Tiger Anchor រាប់រយកេះរាយប៉ាយ ពេញថ្នល់ជាតិសំណាង ណាស់ក្នុងគ្រោះថ្នាក់នេះ ពុំមានមនុស្សណាស្លាប់ និងរបួសឡើយនៅ វេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៩ ក្នុងភូមិម៉ក់ហើន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការអះអាងរបស់ ប្រជាពលរដ្ឋដែលមាន លំនៅដ្ឋានជិតកន្លែង កើតហេតុបានឲ្យដឹង ថានៅព្រឹកនោះមាន រថយន្តពណ៌ ក្រហមម៉ាកហ៊ីយ៉ាន ដាយកង់ប្រាំមួយ ពណ៌ក្រហមមាន ទ្រុងបិទជិត ពាក់ស្លាក លេខភ្នំពេញ 3D-1716 ដែលមានរូបសញ្ញា នៅលើជញ្ជាំងរថយន្ត ជាស្រាបៀអាន់ឆ័រ បើកពីលិចទៅ កើតក្នុងល្បឿនលឿន ហួសកំណត់ប្រញាប់ យកស្រាបៀទៅដាក់ ឲ្យម៉ូយសំណាងអាក្រក់ ស្រាប់តែ ក្រឡាប់នៅលើ ផ្លូវខ្ទាតចេញសុទ្ធ តែស្រាបៀរ ABC Tiger Anchor រាយពេញថ្នល់ និងជញ្ចើមផ្លូវ ។

នៅក្នុងនោះដែរព្រូឡាន បាននិយាយថាមូល ហេតុដែលក្រឡាប់ នោះដោយសារតែអ្នក បើករថយន្តលឿនក្នុង ល្បឿនហួសកំណត់ ហើយរថយន្តដឹក ស្រាបៀពេញហើយ ធ្ងន់យោកក៏ក្រឡាប់ តែម្តងទៅ។

ដោយឡែក រថយន្តរងការ ខូចខាតបែកកញ្ចក់មុខ និងខូចមួយចំហៀងខាង ស្តាំចំណែកស្រាបៀរ ក្នុងរថយន្តរាប់រយ កេសរួមមានស្រាបៀរ Anchor TigerABC ត្រូវបានខូចខាត មួយចំនួន។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែងកើត ហេតុដោយសារតែ រថយន្តក្រឡាប់ដោយខ្លួនឯង និងមិនបង្កឲ្យប៉ះ ពាល់ដល់អ្នកដទៃ ក៏សម្រេចឲ្យខាង ក្រុមហ៊ុនយករថយន្តសន្ទូច មកស្ទូចរថយន្ត ចេញពីផ្លូវដោយខ្លួនឯង ដើម្បីបញ្ចប់រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *