អ្នកបើករថយន្តដឹកដីកាន់ តែថ្លើមធំបើករថយន្ត ជែងគ្នាបណ្តាលឲ្យគៀប ជាប់គ្នានៅកណ្តាល ផ្លូវស្ទះចរាចរណ៍រាប់ម៉ោង

(ខេត្តបន្ទាយមានជ័យ)៖ អ្នកបើករថយន្តដឹកដីកាន់ តែថ្លើមធំហើយបើក រថយន្តជែងគ្នា មិនខ្លាចគ្រោះ ថ្នាក់ដល់អ្នកដទៃ ចង់ចាញ់ចង់ឈ្នះបើកបុក គៀបជាប់គ្នានៅកណ្តាលផ្លូវ ស្ទះចរាចរណ៍ រាប់ម៉ោងនៅ ផ្លូវជាតិលេខ៥៨ ក្នុងភូមិអូរនាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត កាលពី​ព្រឹក​ថ្ងៃទី ​២៣ កុម្ភៈ ឆ្នាំ​២០២០។

ប្រជាពលរដ្ឋបានឃើញ ហេតុការណ៍នោះបាន និយាយថានៅមុន ពេលកើតហេតុនោះមាន រថយន្តដឹកដី១គ្រឿង ម៉ាកហ៊ីណូ និង​១​គ្រឿង​ទៀត​ម៉ាក ​ហ៊ីយ៉ាន់ដាយ រថយនរថយន្ត២គ្រឿង នេះបានបើកជែង គ្នាចង់យកឈ្នះចាញ់ ក្នុងកណ្តាលទីប្រជុំជន ដោយមិនខ្វាស់ការបុក ស្លាប់មនុស្សឡើយ លុះបើកមក ដល់ចំណុចកើត ហេតុបានបុកគៀប ជាប់គ្នាត្រញង់នៅកណ្តាល ផ្លូវបង្កការកកស្ទះ ជាង២ម៉ោង សម្រាប់​ រថយន្ត​ធុន​ធំ​មិនអាច ​ធ្វើដំណើរ​ឆ្លងកាត់​បានទេ​។

ប្រជាពលរដ្ឋបាន បញ្ជាក់ឲ្យដឹងទៀតថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន ដាយ​ផ្ទុក​ដី​ពេញ​ទើប​បើក ​ចេញពី​ផ្លូវលំ​ឡើង​ ផ្លូវជាតិ​មិនទាន់​ផុត​ផង ស្រាបស្រាប់តែរថយន្ត ម៉ាកហ៊ីណូបើកមកដល់ដែរ បណ្តាលឲ្យបុកកៀបគ្នា នៅកន្លែងកើតហេតុតែម្តង។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះអ្នកបើករថយន្តម្ខាងៗ រកតែត្រូវតែរៀងខ្លួនទុករថយន្ត ឲ្យជាប់គាំងនៅកណ្តាល ផ្លូវជាតិរាប់ម៉ោងនាំ គ្នាឈរមើលទៅវិញ ។ ​រថយន្តដែលបុកគៀបជាប់ គ្នានេះសមត្ថកិច្ចជំនាញ ពាក់ព័ន្ធមិនបានចុះ មកធ្វើអន្តរាគមន៍នោះ ដែរលុះជាង២ម៉ោងក្រោយ មកអ្នកបើករថយន្តទាំង២នាំគ្នា ឡើងបើករថយន្ត ចេញទៅ​រៀងៗ​ខ្លួន ប្រហែលម្ចាស់ក្រុមហ៊ុន រថយន្តដឹកដីទាំងសងខាង ទាក់ទង​ច​ចារ​ គ្នា​តាម​ទូរស័ព្ទ​ដើម្បី​ បញ្ចប់​បញ្ហា​ក៏​ថា​បានដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *