ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះបណ្តាយឲ្យស្លាប់១ម្នាក់និងរបួស​ធ្ងន់ស្រាល២នាក់

(ខេត្តបន្ទាយមានជ័យ)៖ មានម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះបណ្តាយឲ្យ ស្លាប់ម្នាក់និងរបួស​ធ្ងន់ ស្រាល២នាក់នៅ វេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ លេខ៥៩c ស្ថិតក្នុងភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថានៅមុនពេល កើតហេតុនោះមាន ម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម ខ្មៅសេរី២០០៩ពាក៉ស្លាកលេខ បន្ទាយមានជ័យ១G.១០៥៥ អ្នកបើកមាន ឈ្មោះនុតសុភា ភេទប្រុសអាយុ១៨ នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឌុបឈ្មោះកេត  សំប៊ូន ភេទប្រុសមអាយុ២៧ ឆ្នាំ នៅភូមិជាមួយគ្នា បើកក្នុងទិសដៅពីជើង ទៅត្បូងពេលបើកមដល់ កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ១ គ្រឿងទៀតម៉ាកហុងដា ទ្រីមខ្មៅ២០១២ពាក់ស្លាក លេខបន្ទាយមានជ័យ ១G.៣៩៨៧ អ្នកបើកមានឈ្មោះ កែប៊ុនរ៉ុង ភេទប្រុស អាយុ ៥៨ឆ្នាំនៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅពីលិច ឆ្លងទៅកើតបត់ឆ្វេងមិនបាន មើលឆ្វេងស្តាំបណ្តាយ ឲ្យម៉ូតូបើកត្រង់បុក ចំពេញទំហឹងបណ្តាល បណ្តាលឲ្យឈ្មោះកែ ប៊ុនរ៉ុងរបួសធ្ងន់ ក្រោយមកបានស្លាប់ តាមផ្លូវពេលបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឈ្មោះកេតសំប៊ូន របួសមធ្យមនិង ឈ្មោះនុតសុភា របួសស្រាលត្រូវបាន ប្រជាពលរដ្ឋដឹកយក ទៅព្យាបាលនៅ ពេទ្យខេត្តកម្ពុជាជប៉ុន មង្គលបូរី ។

មូលហេតុបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នក បើកម៉ូតូឈ្មោះកែ ប៊ុនរ៉ង បត់ប្តូរទិសមិនប្រុង ប្រយ័ត្នបណ្តាលឲ្យ អ្នកម៉ូតូឈ្មោះកេត សំប៊ុនបុក។

ចំពោះវត្ថុតាងបង្កគ្រោះថ្នាក់ ត្រូវបាននគរបាលចរាចរណ៍ យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុក រងចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុម គ្រួសារយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *