ម៉ូតូ២គ្រឿងបុកគ្នា១គ្រឿង ខ្ទាតចូលរថយន្តបណ្តាល ឲ្យអ្នកបើកម៉ូតូស្លាប់រកសព យកទៅធ្វើបុណ្យមិនបាន

(ខេត្តបន្ទាយមានជ័យ)៖ មានម៉ូតូ២គ្រឿងបើកបុក គ្នាពេញទំហឹងធ្វើឲ្យ១គ្រឿង ខ្ទាតចូលរថយន្តបណ្តាល ឲ្យស្លាប់អ្នកបើកម៉ូតញ រកសពយកទៅធ្វើបុណ្យ មិនបាននៅវេលាម៉ោង ៩យប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាល ស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ សែស វិបុល បានឲ្យដឹងថានៅមុន ពេលកើតហេតុនោះ មានម៉ូតូ២បើកស្របទិស គ្នាពីលិចទៅកើតបានបុកគ្នា បណ្តាលឲ្យម៉ូតូជន រងគ្រោះបានដួលទៅ លើទ្រូងផ្លូវស្របពេល នោះមានរថយន្តក្រុង មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ3AE.7776  បើកក្នុងទិសដៅ ពីលិចមកកើតបើក ក្នុងល្បឿនលឿនដូច ហោះបើកមកដល់កន្លែង ម៉ូតូដួលចាប់ហ្វ្រាំង មិនជាប់កិនជន រងគ្រោះដាច់ជាច្រើន កំណាត់ចំណែកម៉ូតូ បង្កបើករត់គេចខ្លួន បាត់ចំណែកអ្នកបើក រថយន្តក៏ បានរត់គេចខ្លួនបាត់បន្សល់ ទុកតែរថយន្តនៅកន្លែង កើតហេតុដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាជនរងគ្រោះ ដែលបានត់បង់ជីវិត មានឈ្មោះ ឈឿម វុទ្ធី ភេទប្រុសអាយុ 38 ឆ្នាំ រស់នៅ ស្រុកឯកភ្នំខេត្តបាត់ដំបង បើកម៉ូតូម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FR.0783ក្នុងករណីគ្រោះ ថ្នាក់ចរាណ៍នេះ ដោយសាររថយន្តក្រុង បើកមានល្បឿនលឿនពេក នៅពេលមានឧបស័គ្គ នៅខាងបុកជាន់ហ្វ្រាំងមិនទាន់។

ទាក់ទិននឹងករណីគ្រោះ ថ្នាក់ចរាចរណ៍នេះដែរ ដោយពិនិត្យឃើញ ថារថយន្តក្រុងចេះតែ បង្កគ្រោះថ្នាក់ ចរាចរណ៍ខ្លាំងពេកហើយ អ្នកបើកច្រើនតែ រត់គេចខ្លួនចាត់នោះ នៅព្រឹកថ្ងៃទី២៤ខែ កុម្ភៈឆ្នាំ២០២០ លោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានជម្រុញឲ្យ លោកឧត្តមសេនីយ៍ ត្រីង៉ាន់ ចិន្តា ស្នងការរង ទទួលការងារផែន សណ្តាប់ធ្នាប់សាធារណៈ សហការជាមួយម្ចាស់ ក្រុមហ៊ុនរថយន្តក្រុង ស្រង់ឈ្មោះអ្នកបើករថយន្ត  គ្រប់ក្រុមហ៊ុនទាំងអស់ ដែលកំពុងធ្វើអាជីវកម្មឲ្យ បានច្បាស់លាស់ ងាយស្រួលពេលកើត មានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករត់គេចខ្លួន នគរបាលស្រាវជ្រាវរកអ្នក បើកឲ្យមកទទួលខុស ត្រូវចំពោះមុខច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *