អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងនៅសួងលោកតាឥ និងលោកតាក្រហមក សុំសេចក្តីសុខសម្រាប់ពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ ! - PMC-News

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងនៅសួងលោកតាឥ និងលោកតាក្រហមក សុំសេចក្តីសុខសម្រាប់ពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ !

 កំពង់ធំះ នាព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ការរៀបចំពិធីបណ្តែតប្រទីប និងបង្ហោះគោម រយៈពេល ៣ថ្ងៃ ក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។


ពិធីបួងសួង បណ្តែតប្រទីប និងបង្ហោះគោម ត្រូវប្រារព្ធតាមបណ្តោយដងស្ទឹងសែន ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រយៈពេល ៣ថ្ងៃ ក្នុងគោលបំណងក្នុងការរំលឹក និងថែរក្សាប្រពៃណីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឆ្នាំនេះ ខេត្តកំពង់ធំមិនបានប្រារព្ធពិធីធំធេងដូចឆ្នាំមុនៗឡើយ។ ក្រៅពីនេះ ក៏មានការបួងសួងសុំសេចក្តីសុខ និងមានសន្តិភាព និងជ័យជំនះជូនដល់បងប្អូនវីរជនកងទ័ពជួរមុខផងដែរ៕ដោយលោក ÷សំនៀង




Theme images by Radius Images. Powered by Blogger.