អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! នៅពេលថ្មីៗនេះ គេសង្កេតឃើញថា មានសកម្មភាពរុករករ៉ែមាសខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅ ស្រុកភ្នំព្រឹក - PMC-News

នៅពេលថ្មីៗនេះ គេសង្កេតឃើញថា មានសកម្មភាពរុករករ៉ែមាសខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅ ស្រុកភ្នំព្រឹក

 បាត់ដំបង ÷ ក្រុមឈ្មួញកំពុងរុករករ៉ែមាសយ៉ាងអាណាធិបតេយ្យ នៅក្នុងទឹកដីស្រុកភ្នំព្រឹក ដែលជាតំបន់មានធនធានធម្មជាតិចម្បងមួយ នៅក្នុងទឹកដីខេត្តបាត់ដំបង ដែលប្រជាពលរដ្ឋ ទូទាំង ខេត្តតែងតែធ្វើដំណើរទេសចរណ៍ មកឈប់លេងកំសាន្ត ឥឡូវត្រូវបានក្រុមឈ្មួញកំពុងបំផ្លាញយ៉ាងអាណាធិបតេយ្យ រុករករែ យ៉ាងគគ្រេង។


ប្រភពព័ត៌មានបញ្ជាក់ថា មេឈ្មួញដែលតែងតែធ្វើសកម្មភាព ជួលកម្មករ មកជីក រករ៉ែមាស ឈ្មោះ (សី ហា ) បានជួលកម្មកររាប់សិបនាក់ ដើម្បីជីករូងជម្រៅចន្លោះពី ៣៥ ម៉ែត្រ ដល់ ៤០ ម៉ែត្រ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ 




សកម្មភាពនេះត្រូវបានរាយការណ៍ថា កំពុងដំណើរការទាំងពេលថ្ងៃ និងពេលយប់ នៅក្នុងទីតាំងជាច្រើនក្នុងតំបន់ភ្នំព្រឹក និងភ្នំ៥៣។





តាមប្រភពព័ត៌មាននៅក្នុង មូលដ្ឋាន បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹង  ពេលនេះមានបុគ្គលឈ្មោះ សីហា កំពុងតែឲ្យកម្មករធ្វើសកម្មភាពជីករុករករ៉ែមាសខុសច្បាប់នៅក្នុងតំបន់នោះ។

ក្នុងការឆ្លើយតបជាមួយអង្គភាពសារព័ត៌មាន លោក ជឿន សុភក័្រ, មេឃុំភ្នំព្រឹក បានបញ្ជាក់ថា ក្នុងមូលដ្ឋានរបស់លោក មានតែ ២កន្លែង ប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណច្បាប់។ ចំពោះទីតាំងផ្សេងៗទៀតដែលកំពុងបន្តរុករក លោកថា មិនទាន់ទទួលបានព័ត៌មានផ្លូវការនោះទេ។





អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ បានឆ្លើយតបតាម Telegram ដោយអះអាងថា បានចាត់ចែងមន្ត្រីចុះពិនិត្យ និងនឹងបញ្ជាឲ្យត្រួតពិនិត្យបន្ថែមទៀត។

ចំណែក អ្នកតំណាងមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ផងដែរថា ទីតាំងដែលកំពុងរុករករ៉ែមាសខាងលើ គ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវនោះទេ។

រហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរទាក់ទងណាមួយ ចុះទៅបង្ក្រាប ឬចាត់វិធានការណាមួយលើសកម្មភាពខុសច្បាប់ទាំងនោះនៅឡើយទេ។ ដោយហេតុនេះ អង្គភាពសារព័ត៌មានសូមស្នើឲ្យឯកឧត្តម សុខ លូ, អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាចាត់ចែងឲ្យមានការត្រួតពិនិត្យ និងបង្ក្រាបសកម្មភាពដែលកំពុងបំពានច្បាប់ ដើម្បីការពារទ្រព្យសម្បត្តិធម្មជាតិរបស់ជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។

អត្ថបទនេះត្រូវបានផ្សព្វផ្សាយដោយមានគោលបំណងជម្រាបជូនអាជ្ញាធរថ្នាក់ដឹកនាំ និងសាធារណជន ឲ្យទទួលដឹងពីព្រឹត្តិការណ៍ដែលកំពុងកើតមាន ព្រមទាំងជំរុញឲ្យមានការចាត់វិធានការផ្លូវច្បាប់យ៉ាងទាន់ពេលវេលា។

Theme images by Radius Images. Powered by Blogger.